អន្តរជាតិ
ទិដ្ឋភាពមុន និងក្រោយហេតុការណ៍ភ្លើងឆេះនៅអាមេរិក ដែលថតចេញពីប្រព័ន្ធផ្កាយរណប
BY Khmernote Media
November 14, 2018
ត្រឹមរយៈពេល ២៤ ម៉ោង ក្រុង Paradise ដែលជាក្រុងដ៏តូចមួយនៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក ត្រូវភ្លើងឆេះគ្មានសល់ និងបានសម្លាប់មនុស្សជាច្រើននាក់។ ក្រុងដ៏តូចមួយនេះមានប្រជាជនសរុបប្រមាណជា ២៧ ០០០ នាក់។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញមូលហេតុពិតប្រាកដ ដែលនាំឲ្យមានភ្លើងឆេះនេះទេ ហើយរបាយកាណ៍បឋមស្តីពីការខូចខាតបានបង្ហាញថា មានប្រជាជន ៤២ នាក់បានស្លាប់ ហើយ ផ្ទះ អគា រថយន្ត ជាច្រើនគ្រឿងត្រូវបានបំផ្លាញ។ ពេលនេះប្រជាជនដែលនៅរស់មានជីវិត កំពុងតែជួបប្រទះនឹងបញ្ហាខ្វះកន្លែងស្នាក់នៅ និងចំណីអាហារ ព្រោះថាផ្ទះ និងទ្រព្យសម្បត្តិភាគច្រើនរបស់ពួកគេត្រូវបានភ្លើងឆេះខ្ទេចខ្ទីអស់ហើយ។ យ៉ាងណាក្តី ទិដ្ឋភាពចំនួនអំពីគ្រោះថ្នាក់ខាងលើនេះ ក៏ត្រូវគេថតបានដោយប្រព័ន្ធផ្កាយរណបផងដែរ លោកអ្នកអាចទស្សនាទិដ្ឋភាពទាំងនោះដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី
ប្រភព៖ businessinsider


