ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃកាត់ទោសប្រហារជីវិតជនបរទេសម្នាក់ និងជនជាតិខ្លួនឯងម្នាក់ ដោយសារតែល្មើសមួយនេះ

    BY Khmernote Media November 15, 2018
    ថៃកាត់ទោសប្រហារជីវិតជនបរទេសម្នាក់ និងជនជាតិខ្លួនឯងម្នាក់ ដោយសារតែល្មើសមួយនេះ

    ថៃ៖ បុរសជនជាតិអូស្រ្តាលី និងប្រពន្ធជនជាតិថៃម្នាក់ ត្រូវបានតុលាការថៃសម្រេចផ្ទន្ទាទោសកាត់ទោសប្រហារជីវិត ជុំវិញករណីជួញដូរគ្រឿងញៀនទម្ងន់កន្លះតោន និងមានតម្លៃប្រមាណជា ២១៦ លានដុល្លារអាមេរិក។ បុរសជាប្តីមានឈ្មោះថា Luke Joshua Cook មានអាយុ៣៥ឆ្នាំ ចំណែកឯប្រពន្ធមានឈ្មោះថា Kanyarat Wechapitak មានអាយុ៤០ឆ្នាំ ហើយអ្នកទាំងពីរនាក់នេះត្រូវបានគេចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ ក្នុងក្រុងបាងកក ប្រទេសថៃ កាលពីឆ្នាំមុនម្លេះ។

    តាមប៉ូលិលជំនាញថៃបានឲ្យដឹងថា លោក Luke Joshua Cook គឺជាសមាជិកក្នុងក្រុមអ្នកលេង Hells Angels biker gang ដ៏សកម្មម្នាក់។ កន្លងមក Luke Joshua Cook ត្រូវបានក្រុមអ្នកលេងមួយនេះ ផ្តល់ប្រាក់ឲ្យចំនួន ១០ លានដុល្លារ សម្រាប់ការនាំយកគ្រឿងញៀនកន្លះតោននេះ មកពីប្រទេសចិនតាមកប៉ាល់ចូលមកក្នុងប្រទេសថៃ។ ហើយផែនការបន្ទាប់របស់ពួកគេគឺនាំយកគ្រឿងញៀននេះបន្តទៅកាន់ប្រទេសអូស្រ្តាលីទៀត តែក៏ត្រូវប៉ូលិសថៃចាប់ខ្លួនបានតែម្តង។ ករណីជួញដូរមួយនេះត្រូវបានប៉ូលិសថៃ ចាត់ទុកថាជាករណីជួយដូរដ៏ធំមួយក្នុងប្រវត្តិសាស្រ្តប្រទេសថៃ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ thisisinsider

    Share This Post:
    MPO4D jitutoto mpo4d Mpoplay