ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Bamboo Airways ចំណាយជិត១0ពាន់លានដុល្លារលើយន្តហោះ Airbus និងBoeing ៤៤គ្រឿង

    BY autoadmin November 14, 2018
    ក្រុមហ៊ុន Bamboo Airways ចំណាយជិត១0ពាន់លានដុល្លារលើយន្តហោះ Airbus និងBoeing ៤៤គ្រឿង

    ប្រទេស៖ ក្រុមហ៊ុន Bamboo Airways ទើបតែបានទទួលអាជ្ញាប័ណ្ណពីអាជ្ញាធរអាកាសចរណ៍វៀតណាមដោយជោគជ័យ។ ក្រុមហ៊ុនអាកាសចរណ៍នេះបានរង់ចាំអាជ្ញាប័ណ្ណពីអាជ្ញាធររៀតណាមតាំងពីខែតុលាមកម៉្លេះ ដែលផ្តល់ឱ្យក្រុមហ៊ុន Bamboo Airways នូវភ្លើងខៀវដើម្បីចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្ម និងក្លាយជាក្រុមហ៊ុនលំដាប់ទី៥ របស់វៀតណាមដែលមានរួមជាមួយ៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម, ក្រុមហ៊ុន VietJet, ក្រុមហ៊ុន Jetstar Pacific និងក្រុមហ៊ុន Hai Au។ ដោយសង្ឃឹមថានឹងអាចដំណើរការបានជាង១០០ជើងហោះហើរ ហើយក្រុមហ៊ុនអាកាសចរណ៍នេះកំពុងសង្ឃឹមថានឹងរកប្រាក់ចំណូលស្របតាមតួលេខភ្ញៀវទេសចរដែលកំពុងកើនឡើងជារៀងរាល់ឆ្នាំ។

    ក្រុមហ៊ុន Bamboo Airlines នឹងប្រើប្រាស់យន្តហោះរបស់ Airbus និង Boeing។ ក្រុមហ៊ុន FLC Group ដែលជាថ្នាក់លើរបស់ក្រុមហ៊ុន Bamboo Airways បានបញ្ជាទិញយន្តហោះ Boeing B787-9 ចំនួន ២០គ្រឿង។ កិច្ចព្រមព្រៀងនោះមានតម្លៃ ៥.៦ពាន់លានដុល្លារ ហើយក្រុមហ៊ុន FLC Group ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Airbus ក្នុងការបញ្ជាទិញយន្តហោះ A321neo ២៤គ្រឿង ដែលកិច្ចព្រមព្រៀងនេះមានតម្លៃ ៣.២ពាន់លានដុល្លារ។

    ប្រភព៖ simpleflying

    Share This Post: