ថៃបានក្លាយជាទិសដៅទេសចរណ៍លំដាប់កំពូលនៅ Agoda
- BY
- Pheakdey
- March 31, 2022
ថៃ៖យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីថ្ងៃពុធ ទី៣០ ខែមីនា ម្សិលមិញនេះបានឲ្យដឹងថា ប្រទេសថៃបានក្លាយជាទិសដៅទេសចរណ៍ដែលមានអ្នកស្វែងរកច្រើនបំផុតលំដាប់ទីមួយនៅលើគេហទំព័រដែលជាភ្នាក់ងារស្វែងរកកន្លែងទេសចរណ៍ជាសកលនិងមានប្រជាប្រិយភាពបំផុតគឺគេហទំព័រ Agoda ។ តាមរបាយការណ៍របស់ Agoda បានបង្ហាញថា ចំនួនអ្នកចូលទៅស្វែងរកប្រទេសថៃនៅលើគេហទំព័ររបស់ខ្លួនបានកើនឡើងរហូតដល់ ៥០០% បើគិតចាប់ពីខែមករាមកដល់ខែមីនា ឆ្នាំ ២០២២ នេះ។

ប្រភពខាងលើបានបន្តថា ដោយផ្អែកលើទិន្នន័យរបស់ Agoda ដដែលនេះគឺមានប្រទេសចំនួន ៣ទៀតដែលស្ថិតនៅលេខរៀងបន្ទាប់ពីប្រទេសថៃ គឺលេខ ២ប្រទេសជប៉ុន លេខ៣ សហរដ្ឋអាមេរិក និងលេខ៤ សិង្ហបុរី ខណៈ Agoda បានបែងចែកចំណាត់ថ្នាក់ទាំងនេះជាផ្លូវការថា ថៃជាប្រទេសស្ថិតលំដាប់កំពូល ហើយជប៉ុន អាមេរិក និងសិង្ហបុរីជាប្រទេសស្ថិតនៅលំដាប់ ខ្ពស់ទាំង ៣។ គួរកត់សម្គាល់ថា ថៃជាប្រទេសមួយដែលមានសេដ្ឋកិច្ចពឹងផ្អែកយ៉ាងសំខាន់ទៅលើវិស័យទេសចរណ៍អន្តរជាតិ ដូចនេះថៃបានកំណត់អនុវត្តផែនការជាតិសំខាន់ៗជាច្រើនក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកកំសាន្តក្នុងប្រទេសខ្លួន៕


អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger
- Share This Post:






