អ្នកចរចារុស្ស៊ី និងអ៊ុយក្រែន នឹងបន្តកិច្ចចរចាសន្តិភាពតាមរយៈវីដេអូពីចម្ងាយនៅដើមខែក្រោយនេះ ប៉ុន្តែលោក វ្ល៉ាឌីមៀ ពូទីន នៅតែមិនចេញមុខមកជួបដោយផ្ទាល់
- BY
- autoadmin
- March 31, 2022
មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយកាលពីថ្ងៃពុធថា ភាគីរុស្ស៊ី និងអ៊ុយក្រែន នឹងបន្តកិច្ចចរចាសន្តិភាពរបស់ពួកគេឡើងវិញ តាមរយៈវីដេអូពីចម្ងាយ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីជុំចុងក្រោយនៃការចរចាត្រូវបានបញ្ចប់នៅក្នុងប្រទេសទួរគី។ អ្នកចរចាអ៊ុយក្រែនលោក David Arakhamia បាននិយាយនៅក្នុងការបង្ហោះតាមអ៉ីនធឺណិតថា អ៊ុយក្រែនបានស្នើមេដឹកនាំប្រទេសទាំង ២ គួរតែជួបគ្នា ប៉ុន្តែរុស្ស៊ីបានឆ្លើយតបដោយនិយាយថា ការងារបន្ថែមទៀតដែលត្រូវតែធ្វើឱ្យរួចរាល់ ទៅតាមសេចក្តីព្រាងសន្ធិសញ្ញាដែលភាគីទាំង ២ ដាក់ឡើង។

រំលឹកដែរថា កិច្ចចរចាវាងភាគីអ៊ុយក្រែន និងរុស្ស៊ី នៅក្នុងប្រទេសទួរគី បានបញ្ចប់នៅថ្ងៃអង្គារ ទី២៩ ខែមីនា ប៉ុន្មានថ្ងៃមុននេះ ជាមួយនឹងសញ្ញាវិជ្ជមានមួយចំនួន នៅក្នុងកិច្ចចរចារយៈពេល ២ថ្ងៃ រវាងភាគីទាំងពីរ។ ប៉ុន្តែទោះបីជាកិច្ចចរចាមានសញ្ញាវិជ្ជមាន ការបំផ្ទុះគ្រាប់បែក និងគ្រាប់មីស៊ីល ដោយប្រទេសរុស្ស៊ីនៅតែបន្ដមាន បើទោះជាភាគីរុស្ស៊ីយល់ព្រមកាត់បន្ថយចំនួនយោធាទីក្រុងគៀវ និងទីក្រុងឆែនីហីវក៏ដោយ ដែលវាបានបន្ថែមឱ្យមានមន្ទិលនៅក្នុងកិច្ចចរចាលើកទី២ ព្រោះថារុស្ស៊ីមានសកម្មភាពផ្ទុយពីមាត់ដែលសន្យា៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






