ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសជប៉ុន​នឹង​ពង្រីក​ការដាក់ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​ ជុំវិញ​ការ​អភិវឌ្ឍន៍​មីស៊ីលរបស់ប្រទេសនេះ

    BY autoadmin April 1, 2022
    ប្រទេសជប៉ុន​នឹង​ពង្រីក​ការដាក់ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​ ជុំវិញ​ការ​អភិវឌ្ឍន៍​មីស៊ីលរបស់ប្រទេសនេះ

    រដ្ឋាភិបាលជប៉ុននៅថ្ងៃសុក្រនេះ បានពង្រីកការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ដោយធ្វើការបង្កកទ្រព្យសម្បត្តិរបស់អង្គការរុស្ស៊ីចំនួន ៤ និងបុគ្គលចំនួន ៩នាក់ របស់កូរ៉េខាងជើង សម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។

    អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុន លោក Hirokazu Matsuno លេខាធិការខុទ្ទកាល័យបាននិយាយថា វិធានការដែលបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅពេលព្រឹកនេះ និងចូលជាធរមាននៅថ្ងៃដដែលនោះ ដែលវាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន ក្នុងការដោះស្រាយបញ្ហាយ៉ាងទូលំទូលាយពាក់ព័ន្ធនឹងកូរ៉េខាងជើង៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: