ខ្មែរណូត

ស្វែងរក

  • កីឡា

    Liverpool ត្រៀមលុយជិត 100លានផោន ដើម្បីដេញថ្លៃ Dembele នៅក្នុងខែមករាខាងមុខនេះ

    BY Khmernote Media November 14, 2018
    Liverpool ត្រៀមលុយជិត 100លានផោន ដើម្បីដេញថ្លៃ Dembele នៅក្នុងខែមករាខាងមុខនេះ

    យោងតាមសារពត៌មាន The Sun បានចុះផ្សាយឲ្យដឹងថា៖ ក្លឹបហង្សក្រហម Liverpool ត្រៀមកញ្ចប់ទឹកប្រាក់ 85លានផោន ដើម្បីដេញថ្លៃខ្សែប្រយុទ្ធ Ousmane Dembele ពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងខែមករាខាងមុខនេះ ប្រសិនបើការដេញថ្លៃជោគជ័យនោះ Dembele នឹងក្លាយជាកីឡាករថ្លៃបំផុតរបស់ Liverpool។

    នៅក្នុងពាក់កណ្ដាលរដូវកាលនេះលោក Jurgen Klopp ចង់បន្ថែមកម្លាំងប្រយុទ្ធបន្ថែមទៀតនៅក្នុងក្រុមរបស់លោក ខណៈដែលគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះគ្រោងនឹងដាក់ផែនការដណ្ដើមពានរង្វាន់ Premier League និង Champion League នៅក្នុងរដូវកាលនេះ។ លោក Jurgen Klopp គ្រោងនឹងត្រៀមលុយដល់ទៅជិត 100លានផោន ដើម្បីដេញថ្លៃខ្សែប្រយុទ្ធ Ousmane Dembele ពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងដើមខែមករាខាងមុខនេះ ហើយការដេញថ្លៃនេះ Liverpool អាចនឹងបំបែកកំណត់ត្រាថ្មីប្រសិនបើការដេញថ្លៃទិញខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះជោគជ័យ។

    ប៉ុន្ដែការពីពេលថ្មីៗនេះក្លឹបអ្នកមានបុណ្យ Barcelona បាននិយាយថា៖ Barcelona នឹងលក់ Dembele ប៉ុន្ដែនៅក្នុងតម្លៃផ្ទេរ 135លានផោន ដូចតម្លៃដែល Barcelona ទិញ Dembele ពី Dortmund កាលពីដើមរដូវកាលមុន។

    បុត្រ

    ប្រភព៖ Goal

    Share This Post: