កីឡា

បន្ទាប់ពីដឹកនាំឈ្នះ ៤ប្រកួត Real Madrid បានតែងតាំងលោក Solari ជាគ្រូបង្វឹកផ្លូវការ

BY
Khmernote Media
November 14, 2018

លោក Solari អាយុ 42 ឆ្នាំបានចូលកាន់កាប់តំណែងបណ្តោះអាសន្នជំនួសអតីតគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Julen Lopetgui កាលពីថ្ងៃទី 29 ខែតុលាត្រូវបានក្លឹប Real Madrid តែងតាំងជាគ្រូបង្វឹកផ្លូវការហើយ។

លោក Solari បានដឹកនាំក្រុម Real Madrid ឈ្នះ៤ប្រកួតដែលជាការចាប់ផ្តើមដ៏ល្អបំផុតរបស់លោកនៅក្នុងប្រវត្តិសាស្រ្ត។ ជ័យជម្នះរបស់លោក Solari ក្នុងការដឹកនាំ Real Madrid គឺឈ្នះទៅលើក្លឹប Melilla ក្នុងក្របខ័ណ្ឌ Copa del Rey, ក្លឹប Viktoria Plzen នៅក្នុងក្របខ័ណ្ឌ Champions League និងឈ្នះ Real Valladolid និង Celta Vigo ក្នុងក្របខ័ណ្ឌ La Liga។ នៅក្នុងការប្រកួតទាំងនោះ Real Madrid បានរកគ្រាប់បាល់បាន 15 គ្រាប់និងរបូតគ្រាប់បាល់ពីរគ្រាប់។

អត្ថបទ៖ ប៊ុនហួរ

Share This Post: