ក្មេងស្រីម្នាក់ ខលសុំជំនួយពីប៉ូលីសយ៉ាងស្លន់ស្លោរ ក្រោយឃើញឆ្កែរបស់ខ្លួនមានអាការៈប្លែកៗ
- BY
- autoadmin
- April 4, 2022
ថៃ៖ ប៉ូលិស ប៉ុស្តិ៍ក្នុងខេត្តលើយបានឱ្យដឹងថា ខ្លួនបានទទួលការសុំជំនួយពីក្មេងស្រី អាយុ១៨ឆ្នាំម្នាក់ឈ្មោះ អារ៉ាក់ដា ដោយនាងបានប្រាប់ថា ឆ្កែពូជភីតប៊ូលរបស់នាងនៅឯផ្ទះស្រ្តេសខ្លាំងវាបានរត់ចុះរត់ឡើងនិងកំពុងម៉ួម៉ៅហក់ខាំទ្វារដើម្បីចង់ចូលមកក្នុងផ្ទះ។ អារ៉ាក់ដា ដែលជាម្ចាស់ឆ្កែ មានការភិតភ័យយ៉ាងខ្លាំងដោយខ្លាចឆ្កែខាំ ទើបមិនហ៊ានចេញក្រៅផ្ទះ។

នៅពេលដែលប៉ូលិសបានមកដល់ផ្ទះក្មេងស្រីនោះ ប៉ូលិសបានអង្គុយចុះក្បែររបងផ្ទះរួចនិយាយលួងលោម ឆ្កែភីតប៊ូល ជាង១៥នាទី រហូតដល់ភីតប៊ូលចិត្តត្រជាក់ ស្ងាត់លែងម៉ួម៉ៅ បែរទៅជាមានអារម្មណ៍ល្អ រត់ចុះរត់ឡើងបានវិញ ទើបក្មេងស្រីដែលជាម្ចាស់ឆ្កែហ៊ានចេញមកក្រៅផ្ទះព្រមជាមួយនិងកូនឆ្កែភីតប៊ូល ២ក្បាលទៀត។

ក្មេងស្រីដែលជាម្ចាស់ឆ្កែបានរៀបរាប់អោយដឹងថា នាងបានចិញ្ចឹមឆ្កែពូជភីតប៊ូលចំនួន ៣ក្បាលចំណែក ១ក្បាលដែលនៅសុខៗស្រាប់តែម៉ួម៉ៅរត់ចុះរត់ឡើងខាំទ្វាផ្ទះនោះ មានអាយុ១៣ឆ្នាំ។ ក្មេងស្រីបាននិយាយទៀតថា ឆ្កែ ១ក្បាលនេះខ្វាក់ភ្នែកខាងស្តាំ ហើយមិនធ្លាប់មានអាការៈបែបនឹងពីមុនមកទេ។ ជាមួយគ្នានេះ ប៉ូលិសបានប្រាប់ថា អាចដោយសារតែវាស្រ្តេសទើបបានដាក់ទឹកអោយវាផឹក រហូតត្រឡប់មកជាធម្មតាវិញ។

គួរបញ្ជាក់ឱ្យដឹងថា ពូជឆ្កែភីតប៊ូល គឺជាឆ្កែដែលមានភាពជាអ្នកប្រយុទ្ធខ្ពស់ រាងកាយរឹងមាំខ្លាំង ពូកែ អត់ធ្មត់នឹងការឈឺចាប់បាន ដើម្បីការពារម្ចាស់ដោយមិនខ្លាចស្លាប់ ប៉ុន្តែទាមទារអោយម្ចាស់មើលថែយកចិត្តទុកដាក់យ៉ាងខ្លាំង និងរៀនពីវិធីចេះគ្រប់គ្រងវាអោយបានល្អ បើពុំដូច្នេះទេវាអាចនឹងបង្កគ្រោះថ្នាក់ដល់ខ្លួនវិញ៕
ប្រភព៖ sanook
អត្ថបទ៖ Bee
- Share This Post:






