អ្នកស្លាប់បានកើនដល់៤៨នាក់ និងបាត់ខ្លួនរាប់សិបនាក់ក្នុងអគ្គីភ័យក្នុងរដ្ឋកាលីហ្វ័រញ៉ា
អាមេរិក៖ សាកសព៦នាក់បន្ថែមទៀតនៅក្នុងហេតុការណ៍អគ្គិភ័យដ៏សាហាវ និងជាការបំផ្លិចបំផ្លាញដ៏ធំបំផុតនៅក្នុងរដ្ឋប្រវត្តិសាស្ត្ររបស់រដ្ឋកាលីហ្វ័រញ៉ាត្រូវបានគេរកឃើញកាលពីថ្ងៃអង្គារ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៤៨នាក់។ ក្រុម Forensic រួមជាមួយឆ្កែរុករករបស់ពួកគេបានចំណាយពេលរុករកសាកសពពីកម្ទេចកំទីបាក់បែក ផេះ និងសំណង់បាកបែកដែលបង្កពីភ្លើងឆេះព្រៃនៅក្នុងតំបន់ Paradise ដែលមានចម្ងាយ ២៨០គីឡូម៉ែតខាងជើងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ កងឆ្មាំជាតិចំនួន ១០០នាក់ត្រូវបានបញ្ជូនទៅតាមសំណើដើម្បីជួយក្នុងការស្វែងរកសាកសពមនុស្សបន្ថែមទៀតនៅក្នុងអគ្គិភ័យ Camp fire នេះ។
កិច្ចស្រាវជ្រាវរកសាកសពជនរងគ្រោះដោយសារអគ្គិភ័យនេះគឺមានរយះពេល ៦ថ្ងៃមកហើយ ដែលមានផ្ទះប្រជាពលរដ្ឋចំនួន ៨ ៨០០ខ្នងត្រូវបានឆេះខ្ទេចអស់ជាពិសេសគឺក្នុងតំបន់ Paradise ដែលធ្លាច់តែជាជម្រករបស់ពលរដ្ឋចំនួន ២៧ ០០០នាក់ ហើយពលរដ្ឋប្រហែល ៥០ ០០០នាកផ្សេងទៀតកំពុងស្ថិតក្នុងការជម្លៀស។ ចំណែកអគ្គភ័យ Woolsey Fire ក៏បានគេរាយការណ៍ឱ្យដឹងថាបានសម្លាប់មនុស្ស ២នាកបន្ថែមទៀតដែរ៕




អត្ថបទ៖ លីដា
ប្រភព៖ independent