ខ្មែរណូត

ស្វែងរក

  • កីឡា

    អ្នកចាំទី David De Gea មានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester United

    BY Khmernote Media November 14, 2018
    អ្នកចាំទី David De Gea មានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester United

    ការភ័យខ្លាចមួយកំពុងតែកើតឡើងនៅក្នុងក្លឹបបិសាចក្រហម Manchester United ក្រោយពេលអ្នកចាំទី David De Gea មានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester United។

    យោងតាមការចុះផ្សាយរបស់សារពត៌មាន The Telegraph បានឲ្យដឹងថា៖ កុងត្រារបស់អ្នកចាំទី David De Gea នឹងបញ្ចប់នៅក្នុងពេលបញ្ចប់រដូវកាលនេះ ហើយអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះកំពុងមានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester Untied ខណៈដែលពេលនេះក្លឹបយក្សរបស់ប្រទេសអង់គ្លេសមួយនេះកំពុងតស៊ូនិយាយបញ្ចុះបញ្ចូលឲ្យ De Gea យល់ព្រមលើកិច្ចសន្យាថ្មីរបស់គេជាមួយនឹងក្លឹប។

    តែប្រសិនបើការចចារណានៅតែបន្ដការរាំងស្ទះនោះក្លឹបបិសាចក្រហម Manchester United នឹងត្រូវបង្ខំចិត្តលក់អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះនៅក្នុងខែមករាខាងមុខនេះ ជៀសវាងឲ្យ De Gea ចាកចេញពីក្លឹបឲ្យឥតគិតថ្លៃនៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post: