អន្តរជាតិ

ម៉ាក់ៗប៉ាៗគ្រប់រូបសូមប្រយ័ត្ន! អ្នកឧស្សាហ៍ទុកទូរស័ព្ទអោយកូនតូចៗលេងប្រយ័ត្នឲ្យមែនទែន ប្រយ័ត្នជួបហេតុការណ៍បែបនេះ (មានវីដេអូ)

BY
autoadmin
April 5, 2022

​ថៃ ៖​ កាលពីពេលថ្មីៗនេះមានករណីមួយបានកើតឡើងនៅក្នុងប្រទេសថៃ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាពមួយ បង្ហាញអោយឃើញថា ពីទិដ្ឋភាពទូរស័ព្ទស្មាតហ្វូនមួយគ្រឿងបានផ្ទុះ នៅក្នុងបន្ទប់គេងរបស់កូនតូច។ បើយោងតាមម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះថា «Jitlada Sritawane» បានផុសសារព្រមទាំងឃ្លិបវិដេអូកាមេរ៉ាសុវត្ថិភាព ក្នុងគោលបំណងដាស់តឿនថា ទូរស័ព្ទស្មាតហ្វូននោះបានផ្ទុះ ដោយមិនបានដឹងមូលហេតុព្រមទាំងបញ្ជាក់ប្រាប់ផងដែរថា ទូរស័ព្ទនោះមិនបានសាកថ្មចោលនោះទេ។

តាមរយៈឃ្លីបវីដេអូកាមេរ៉ាសុវត្ថិភាពថតនៅក្នុងបន្ទប់កូនរបស់គាត់មានអាយុ ៤ឆ្នាំ បង្ហាញឲ្យឃើញថា ទូរស័ព្ទគឺបានទុកចោលធម្មតា ដោយមានពន្លឺភ្លើងភ្លឺចេញមកមួយដង ក្រោយមកក៏បង្កចេញជាអណ្តាតភ្លើងឆាបឆេះហើយក៏ផ្ទុះឡើងតែម្តង។ ម្ចាស់គណនីហ្វេសប៊ុករូបនេះក៏បានណែនាំផងដែរថា យល់ល្អកុំបណ្តោយអោយកូនកាន់ រឺទុកក្បែរខ្លួនកូន ខណៈពេលកូនលេងតែឯង រឺពេលកូនគេងលក់ឡើយ ព្រោះវាអាចមានឧបទ្ទវហេតុឆាបឆេះដូចករណីនេះ ដែលអាចប៉ះពាល់ដល់អាយុជីវិតកូនយើងផងដែរ។

ចំពោះហេតុការណ៍ខាងក្រោមបានកើតឡើងនៅម៉ោង១យប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ថ្មីៗនេះ ដោយកូនស្រីរបស់ខ្លួនបានទុកទូរស័ព្ទលើតុក្នុងបន្ទប់ ក្រោយពីកើតហេតុកូនស្រីក៏បានដើរមកដាស់រូបគាត់នៅឯបន្ទប់គេង ចំណែកឯម្តាយបានធុំក្លិនឈ្ងៀម ទើបបានដើរទៅមើលនៅបន្ទប់កូនស្រីឃើញមានស្នាមឆេះ រួចខ្លួនក៏បានដើរទៅបើកកាមេរ៉ាសុវត្ថិភាពទើបបានឃើញហេតុការណ៍ទាំងអស់ដូចខាងក្រោម៖

អត្ថបទ៖ Bee

ប្រភព៖ sanook

Share This Post: