ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទារកគេងមិនស្កប់ស្កល់នៅពេលយប់ មិនមានបញ្ហាដល់ពួកគេដូចការគិតនោះទេ

    BY autoadmin November 15, 2018
    ទារកគេងមិនស្កប់ស្កល់នៅពេលយប់ មិនមានបញ្ហាដល់ពួកគេដូចការគិតនោះទេ

    ការស្រាវជ្រាវរបស់កាណាដាមួយបានបង្ហាញថា ទារកដែលគេងមិនស្កប់ស្កល់ពេលយប់ហាក់ដូចជាមិនមានហានិភ័យខ្ពស់ ចំពោះបញ្ហាការលូតលាស់ខួរក្បាល ឬការលូតលាស់សរីរាង្គនោះទេ។ ការដាក់ទារកឱ្យគេងនៅពេលយប់គឺជាបញ្ហាដ៏សំខាន់ដែលម្តាយឪពុកគ្រប់រូបតែងតែប្រឈមមុខ ហើយបើតាមការស្រាវជ្រាវពីមុនមកគេបាននិយាយថា ការគេងមិនគ្រប់គ្រាន់អាចនាំឱ្យមានបញ្ហាអភិវឌ្ឍន៍សម្រាប់ទារក។ ការសិក្សាថ្មីបានបង្ហាញថា ទារកដែលមិនបានគេងស្កប់ស្កល់គឺមិនមានផលប៉ះពាល់លើការលូតលាស់រប់ពួកគេទេ។

    ការសិក្សានេះបានធ្វើតេស្តលើទារកពីអាយុ៦ខែ ១២ខែ ៣៦ខែ រួមជាមួយនិងម្តាយរបស់ពួកគេសរុបចំនួន ៣៨៨គូ ដើម្បីវាយតម្លៃលើការលូតលាស់ខួរក្បាល និងការលូតលាស់សរីរាង្គទៅតាមរបបគេងរបស់ទារក។ លទ្ធផលក៏បានបង្ហាញថា ទារកអាយុ ៦ខែ និង១២ខែ គឺមិនមានផលប៉ះពាល់ពីការគេងមិនស្កប់ស្កល់ពេលយប់នោះទេ ចឹងហើយម្តាយឪពុកទារកទាំងនេះមិនចាំបាច់បារម្ភនោះទេបើទារករបស់ពួកគេអាយុចាប់ពី ៦ខែ ឱ្យតែពួកគេគេងបានគ្រប់គ្រាន់ពេលថ្ងៃ។

    ការសិក្សាក៏បានលើកឡើងថា៖ កត្តាជាច្រើនដែលប៉ះពាល់ដល់ការអភិវឌ្ឍន៍រយៈពេលវែងរបស់ទារកគឺមានដូចជា ហ្សែន អាហារូបត្ថម្ភ និងទំនាក់ទំនងរវាងឪពុកម្តាយនិងកូន។ ចំណែកម្តាយឪពុកមួយចំនួនចង់ឱ្យទារកគេងពេលយប់ដើម្បីឱ្យពួកគេមានឱកាសសម្រាក យ៉ាងណាមិញគេឃើញថាម្តាយឳពុករបស់ទារកតែងតែបង្រៀនឱ្យពួកគេគេងពេលយប់ តែវាមិនអាចសន្មត់ថាកុមារនឹងអាចឆ្លាតជាងហ្នឹងនោះទេ គ្រាន់តែវាអាចជួយឱ្យគ្រួសាររបស់គេមិនហត់តែប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: