រំជួលចិត្ត! ស្ត្រីជនជាតិចិនម្នាក់ តាមរកឪពុកម្ដាយបង្កើតទាល់តែឃើញ ក្រោយបែកគ្នាអស់រយៈពេល ៣៥ឆ្នាំ (មានវីដេអូ)
- BY
- autoadmin
- April 6, 2022
ចិន៖ ស្ត្រីជនជាតិចិនម្នាក់បានតាមរកឳពុកម្តាយបង្កើតរបស់ខ្លួនរហូតទាល់តែបានជួប ក្រោយពីបានបែកគ្នាអស់រយៈពេល ៣៥ឆ្នាំ ពោលគឺបែកគ្នាចាប់តាំងពីនាងនៅតូចមានអាយុត្រឹម ១ឆ្នាំតែប៉ុណ្ណោះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន xinhuanet បានឲ្យដឹងថា ស្ត្រីរូបនោះមានត្រកូល Li ហើយគាត់ត្រូវបានក្រុមគ្រួសារថ្មីយកមកចិញ្ចឹមតាំងពីតូច។

ស្រ្តីជនជាតិចិនរូបនេះបានរៀបរាប់ថា៖ « កាលពីតូចនាងបានប្រើនាមត្រកូល Li ហើយបានបែកពីឳពុកម្តាយនៅត្រង់ស្ថានីយ៍រថភ្លើងមួយកន្លែងនៃក្រុង ប៉េកាំង កាលពីឆ្នាំ ១៩៨៧ »។ នាងបានរៀបរាប់ទាំងក្តីរំភើបថា នាងបានជួបឳពុកម្តាយបង្កើតជាថ្មីម្តងទៀត ដោយសារតែនាងបានប្រាប់ពីមូលហេតុនៃការបែកពីឳពុកម្តាយ ទៅកាន់ភ្នាក់ងារដែលធ្វើការនៅ ស្ថាប័នរួបរួមទិន្នន័យ DNA លំដាប់ប្រទេសមួយកន្លែង ទើបធ្វើអោយការស្វែងរកនេះទទួលបានជោគជ័យ ហើយបានជួបជុំគ្នាឡើងវិញ។

ប្រភព៖sanook
អត្ថបទ៖ Bee
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






