អន្តរជាតិ

រកឯណាបានស្វាមីបែបនេះ សុខចិត្តរត់ទៅសាក់រូបអេតាស៊ីវិលលើដៃ ដើម្បីប្រកាសអោយគេឯងដឹងថា ខ្លួនមានប្រពន្ធហើយ

BY
autoadmin
April 6, 2022

ថៃ៖ កន្លងទៅ មានស្ត្រីជនជាតិថៃម្នាក់បានបង្ហោះនៅលើហ្វេសប៊ុកពីរូបភាពស្នាមសាក់រូបអេតាស៊ីវិលលើដៃស្វាមីរបស់នាង ព្រមទាំងរៀបរាប់យ៉ាងរំភើបថា «អរគុណប្តី ដែលស្រឡាញ់និងស្មោះត្រង់ចំពោះអូន ព្រមទាំងធ្វើគ្រប់បែបយ៉ាងដើម្បីអោយក្រុមគ្រួសារប៉ាម៉ាក់អូនព្រមទទួលបង អោយមានវត្តមានក្នុងជីវិតអូន យើងនឹងចាប់ដៃគ្នាកសាងគ្រួសារជាមួយគ្នាបែបនេះរហូតណា ស្រឡាញ់ប្តីខ្លាំង»។ ក្រៅពីសារដ៏ផ្អែមល្ហែមនេះ ស្រ្តីរូបនោះក៏បានអរគុណចំពោះទឹកដៃអ្នកចាក់សាក់ផងដែរ ដែលបានសាក់អោយប្តីខ្លួនយ៉ាងស្អាតប្រណិត ធ្វើអោយអ្នកលេងហ្វេសបុកចុចស៊ែរ ព្រមទាំងនាំគ្នាសរសើរប្តីប្រពន្ធមួយគូនេះជាច្រើន។

ស្វាមីស្រ្តីនោះមានឈ្មោះថា លោក កេង អាយុ៣៣ឆ្នាំ ចំណែក ភរិយាមានឈ្មោះថា អុមអីម អាយុ៣១ឆ្នាំ ដែលបានបង្ហាញរូបថតជាមួយគ្នាព្រមជាមួយនឹងរូបសាក់ត្រង់ដៃ។ លោកកេង បានប្រាប់ថា ដោយសារតែលោកចូលចិត្តការចាក់សាក់ទើបចង់សាក់រូបអេតាស៊ីវិល ដើម្បីចង់បង្ហាញអោយអ្នកទាំងអស់គ្នាដឹងថា រូបលោកមានប្រពន្ធហើយ ក៏ដូចជាដើម្បីរំលឹកដល់ថ្ងៃដំបូងដែលបានកាន់ដៃជាមួយគ្នាកសាងគ្រួសារ នៅពេលដែលឈ្លោះប្រកែកគ្នាអោយងាកមើល ត្រង់រូបអេតាស៊ីវិលដែលបានសាក់ សម្រាប់ទុកជាការរំលឹកដល់អនុស្សាវរីយ៍ល្អៗរួមគ្នា៕

ប្រភព៖ sanook
អត្ថបទ៖ Bee

 

Share This Post: