ថៃ៖ កំពូលល្បិចមែន! បុរសម្នាក់វាយកញ្ចក់ឡានគេប្រុងលួចទ្រព្យសម្បត្តិ តែពេលម្ចាស់ឡានមកទាន់ប្រាប់ថា ក្នុងឡានមានមនុស្សហើយស្រែកឱ្យជួយ
- BY
- autoadmin
- April 8, 2022
ថៃ៖ បុរសស្រវឹងស្រាម្នាក់បានបង្កការភ្ញាក់ផ្អើលទាំងយប់ ដោយបានវាយកញ្ចក់ឡានរបស់អ្នកជិតខាង បែកខ្ទេចស្របពេលដែលម្ចាស់ឡានកំពុងអង្គុយលេងជុំគ្រួសារនៅក្នុងផ្ទះ។ ក្រោយឃើញគេវាយកញ្ចក់ឡានខ្លួន ម្ចាស់ឡានបានចេញមកហើយសួរទៅបុរសនោះថា មានរឿងអ្វី? បុរសស្រវឹងក៏តបវិញថា មានមនុស្សជាប់នៅក្នុងឡាន ស្រែកឱ្យជួយ។

លឺដូច្នេះ ម្ចាស់ឡានបានពិនិត្យមើលទៅក្នុងឡាន តែមិនឃើញមានអ្វីឡើយ ទើបសួរទៅកាន់បុរសម្នាក់នោះថា «តើលោកជានរណាមានសិទ្ធិអ្វីមកវាយកញ្ចក់ឡានខ្ញុំ ឯណាអ្នកស្រែកអោយជួយក្នុងឡានមិនឃើញ» បន្ទាប់មកទៀតម្ចាស់ឡានបានប្តឹងទៅកាន់ប៉ូលីសអោយចុះមកជួយឃាត់ខ្លួនបុរសម្នាក់នោះទុកសួរ។
លុះព្រឹកឡើងប៉ូលីសបានធ្វើការសួរនាំបុរសម្នាក់នោះម្តងទៀត ចំណែកបុរសម្នាក់នោះនៅតែឆ្លើយដដែល ទើបប៉ូលិស ធ្វើការចាប់ខ្លួន បុរសម្នាក់នោះពី «បទប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកដ៏ទៃ» ដោយវាយបំបែកកញ្ចក់ឡានដើម្បីលួចទ្រព្យក្នុងឡាន ហើយចំពោះចម្លើយដែលថាមានគេស្រែកអោយជួយ គឺជាពាក្យដោះសារក្រោយពីម្ចាស់ឡានតាមទាន់តែប៉ុណ្ណោះ មិនមានមនុស្ស ហើយក៏មិនមែនខ្មោចលងអ្វីដែរ៕



អត្ថបទ៖ Bee
ប្រភព៖ thairath
- Share This Post:






