ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មហាសេដ្ឋី Ray Dalio៖ ការវិនិយោគលើវិស័យអចលទ្រព្យ ឬភាគហ៊ុនគឺជាការសន្សំលុយទុកដ៏ល្អបំផុត

    BY Khmernote Media November 17, 2018
    មហាសេដ្ឋី Ray Dalio៖ ការវិនិយោគលើវិស័យអចលទ្រព្យ ឬភាគហ៊ុនគឺជាការសន្សំលុយទុកដ៏ល្អបំផុត

    ជាទូទៅមនុស្សភាគច្រើនតែងសន្សំជាលុយសុទ្ធទុកនៅក្នុងផ្ទះ ឬមនុស្សមួយចំនួនក៏បានយកលុយទាំងនោះទៅដាក់ផ្ញើក្នុងធនាគា ដើម្បីទទួលបានការប្រាក់ខ្លះ។​ និន្នាការខាងលើនេះត្រូវបានមនុសុ្សគ្រប់គ្នាគិតថា ជាជម្រើសដ៏ត្រឹមត្រូវមួយ ព្រោះវាមានសុវត្ថិភាព និងងាយស្រួលយកលុយទាំងនោះទៅប្រើប្រាស់នៅពេលចាំបាច់ណាមួយ។ យ៉ាងណាក្តី សម្រាប់លោកមហាសេដ្ឋី Ray Dalio វិញបែរជាយល់ឃើញថា វិធីសន្សំលុយទុកខាងលើនេះមិនទាន់ត្រឹមត្រូវតាមក្បួនអ្នកសេដ្ឋកិច្ចនៅឡើងទេ។ លោកមហាសេដ្ឋី និងជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុរូបនេះបានពន្យល់ថា ការសន្សំលុយសុទ្ធទុកនៅផ្ទះទៅអាចប្រឈមនឹងបញ្ហាអតិផរណាដែលធ្វើឲ្យតម្លៃលុយធ្លាក់ចុះខ្លាំងណាស់។

    ឧទាហរណ៍ថា ថ្ងៃនេះលោកសន្សំលុយចំនួន ២,០០០ ដុល្លារ ដែលចំនួននេះអាចទិញម៉ូតូមួយគ្រឿងបាន តែរយៈពេលបួន-ប្រាំឆ្នាំទៅមុខទៀតតម្លៃលុយអាចនឹងធ្លាក់ចុះ ហើយលុយ ២,០០០ ដុល្លារនេះលែងអាចទិញម៉ូតូបានមួយគ្រឿងទៀតហើយ។ ចំពោះការដាក់លុយក្នុងធនាគារវិញ ដ្បិតតែអាចទទួលបានការប្រាក់មែន តែវាមិនធ្វើឲ្យលោកអ្នកចំណេញច្រើននោះទេ។ បើតាមលោកមហាសេដ្ឋី Ray Dalio បានបញ្ជាក់ថា ការសន្សំលុយទុកដ៏ល្អបំផុតនោះគឺវិនិយោគលើវិស័យអចលទ្រព្យ ឬទិញហ៊ុនក្នុងក្រុមហ៊ុនដ៏មានសក្តានុពលណាមួយ ព្រោះវាដូចជាការសន្សំលុយទុកផង និងអាចចំណេញបានច្រើនផងនៅថ្ងៃអនាគត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ cnbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay