ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បន្តោងខ្សែកគុជអតីតម្ចាស់ក្សត្រី​អភ័ព្វបារាំង​ Marie Antoinette​ ដេញថ្លៃបានរហូតដល់ទៅ៣៦លានដុល្លារ

    BY autoadmin November 15, 2018
    បន្តោងខ្សែកគុជអតីតម្ចាស់ក្សត្រី​អភ័ព្វបារាំង​ Marie Antoinette​ ដេញថ្លៃបានរហូតដល់ទៅ៣៦លានដុល្លារ

    បន្តោងខ្សែកគុជដែលធ្លាប់ម្ចាស់ក្សត្រីអភ័ព្វបារាំង Marie Antoinette បានលក់ក្នុងតម្លៃ៣៦លានដុល្លារនៅក្នុងកម្មវិធីដេញថ្លៃគ្រឿងអលង្ការរាជវង្សមួយកាលពីថ្ងៃពុធ នៅទីក្រុងហ្សឺណែវ។​​ គ្រឿងអលង្ការផ្សេងៗរបស់ទ្រង់ត្រូវបានគេយកមកដេញថ្លៃ ហើយពួកវាមិនត្រូវបានគេឃើញជាសាធារណៈអស់រយៈពេលជាង ២០០ឆ្នាំមកហើយ គ្រឿងអលង្ការនេះគឺជារបស់អតីតម្ចាស់ក្សត្រី​ Marie Antoinette ដែលជាព្រះជាយារបស់ស្ដេចល្វីសស៊ីទី១៦របស់បារាំង ដែលត្រូវបានកាត់ទោសប្រហារជិវិតទាំងគូក្នុងឆ្នាំ១៩៧៣។​ កាលគ្រានោះ​អតីតម្ចាស់ក្សត្រី​ Marie Antoinette​ ទ្រង់បានរត់ភៀសខ្លួនជាមួយនឹងគ្រឿងអលង្ការ ដែលដាក់ដេញថ្លៃនេះមុនពេលដែលទ្រង់សោយទីវង្គត់។

    បន្ទាប់ពីដាក់ដេញថ្លៃអស់រយៈពេល១៤នាទី​ អ្នកដេញថ្លៃអនាមិកម្នាក់បានដេញថ្លៃឱ្យខ្ពស់ជាង១៨ដងនៃការប៉ាន់ស្មានតម្លៃលក់​ (២លានដុល្លារ)។​ បានយកឈ្នះគ្រឿងអលង្ការរបស់ Elizabeth Taylor ដែលលក់ក្នុងតម្លៃត្រឹងតែ ១១.៨ លានដុល្លារក្នុងឆ្នាំ២០១១ និងមានឈ្មោះជាគុជដែលថ្លៃបំផុតនៅលើពិភពលោក។​​ តាមការឱ្យដឹងមួយបានប្រាប់ថាគ្រឿងអលង្ការរបស់​ Marie Antoinette ទាំងអស់បានដាក់ដេញថ្លៃនិងបានចំនូល​ប្រហែល​ ៤៣លានដុល្លារ៕


    អត្ថបទ៖ លីដា
    ប្រភព៖ bloomberg

    Share This Post: