ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ខ្លួនបានបាញ់មីស៊ីលបំផ្លាញកន្លែងស្តុកប្រេងចំនួន ៤ របស់អ៊ុយក្រែន
- BY
- autoadmin
- April 7, 2022
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មីស៊ីលរបស់ខ្លួនបានបំផ្លាញកន្លែងស្តុកប្រេងចំនួន ៤ នៅក្នុងទីក្រុង Mykolayiv, Kharkiv, Zaporizhzhia និង Chuhuiv របស់អ៊ុយក្រែនពេញមួយយប់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ ក្រសួងបាននិយាយថា ទីតាំងទាំងនោះត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែន ដើម្បីផ្គត់ផ្គង់កងទ័ពរបស់ខ្លួននៅជិតទីក្រុង Mykolaiv និង Kharkiv និងក្នុងតំបន់ Donbas នៅភាគអាគ្នេយ៍។

រំលឹកដែរថា រុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងអ្វីដែលខ្លួនហៅថា ជាប្រតិបត្តិការពិសេស ដើម្បីជាន់ឈ្លីសមត្ថភាពយោធារបស់អ្នកជិតខាងនៅភាគខាងត្បូងរបស់ខ្លួន ហើយបានបំផ្លាញនូវមនុស្សដែលគេហៅថា អ្នកជាតិនិយមដ៏គ្រោះថ្នាក់។ កងកម្លាំងអ៊ុយក្រែនបានបង្កើនការទប់ទល់យ៉ាងខ្លាំង ហើយលោកខាងលិចក៏បានដាក់ទណ្ឌកម្មយ៉ាងខ្លាំងផងដែរ ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបង្ខំឱ្យរុស្ស៊ីដកកម្លាំងចេញពីអ៊ុយក្រែន៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






