អន្តរជាតិ

ពីក្មេងស្រីលក់នំម្នាក់ដែលត្រូវបានគេរិះគន់យ៉ាងខ្លាំង ឥលូវក្លាយទៅជាម្ចាស់ក្រុមហ៊ុនទាំងវ័យក្មេង

BY
autoadmin
April 8, 2022

ថៃ៖ ពិតជាគួរអោយកោតសរសើរមែន ក្មេងស្រីម្នាក់ឈ្មោះ Risa Vejsupaporn បេក្ខភាពកម្មវិធី Master chef junior Thailand ដែលធ្លាប់រងការរិះគន់យ៉ាងខ្លាំងពី «ក្រុមអ្នកលេងហ្វេសបុកដែលថែរាង» លើរឿងដែល Risa មានរូបរាងធាត់ តែបែរជាធ្វើនំប្រភេទ Keto លក់។ ក្មេងស្រីវ័យ ១៤ឆ្នាំរូបនេះ ត្រូវបានគេរិះគន់ និងសើចចំអកពាក់ព័ន្ធនឹងរូបរាងយ៉ាងខ្លាំង នៅលើបណ្ដាញសង្គម។

ក្រោយត្រូវគេរិះគន់ រយៈពេលពីរបីខែក្រោយមក Risa បានធ្វើបទសម្ភាសន៍ជាមួយនឹងកម្មវិធីមួយមានឈ្មោះថា « ផ្លូវសម្រាប់សេដ្ឋីអនឡាញ»។ ក្នុងបទសម្ភាសន៍ Risa បានប្រាប់ថា ឥលូវនេះមុខជំនួញការលក់នំ Keto របស់នាងគឺបានទទួលការគាំទ្រនិងជោគជ័យយ៉ាងខ្លាំង ដោយបច្ចុប្បន្ន Risa បានចុះបញ្ជីបើកជាក្រុមហ៊ុនរួចរាល់ហើយ ដោយមានឈ្មោះថា Risa F&B ចំកាត់ ដោយ Risa ជាម្ចាស់ហើយក៏ជា CEO ដោយផ្ទាល់ទៀតផង។

ជាមួយគ្នានេះម្ដាយរបស់ក្មេងស្រីដ៏ពូកែរូបនេះបានឱ្យដឹងផងដែរថា ២ឆ្នាំកន្លងមកនេះមុខជំនួញការលក់នំ Keto របស់កូនស្រីបានបង្កើតជាចំណូលរាប់លានបាត រឺរាប់មុឺនដុល្លា ទើបម្តាយសម្រេចចិត្តបើកជាក្រុមហ៊ុន និងចុះបញ្ជីអោយស្រប់ច្បាប់ ដើម្បីការពារបញ្ហាការបង់ពន្ធជូនរដ្ឋ ប៉ុន្តែដោយសារតែ Risa មានអាយុមិនទាន់គ្រប់ ១៥ឆ្នាំ ទើបនៅមិនទាន់មានសិទ្ធិគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុបានទេ ដូច្នេះហើយទើបឱ្យកាន់តែភាគហ៊ុនធំសិន។ អ្នកម្តាយបានបន្ថែមទៀតថា បច្ចុប្បន្ន Risa កំពុងតែរៀបចំឯកសារត្រៀមហោះទៅបន្តការសិក្សាកម្រិតវិទ្យាល័យនៅសហរដ្ឋអាមេរិក ហើយគ្រោងនឹងពង្រីកសាខានៅទីនោះផងដែរ៕

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: