អង្គការសហប្រជាជាតិបានបោះឆ្នោត ដើម្បីព្យួររុស្សីពីស្ថាប័នសិទ្ធិមនុស្សរបស់ខ្លួនជុំវិញការបំពានអ៊ុយក្រែន
- BY
- autoadmin
- April 8, 2022
ប្រតិភូនៅមហាសន្និបាតអង្គការសហប្រជាជាតិបាននិយាយថា ការរំលោភសិទ្ធិមនុស្សក្នុងប្រទេសអ៊ុយក្រែនគឺ «គួរឱ្យរន្ធត់ណាស់» ហើយពួកគេបានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីដកហូតកៅអីរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន Sergiy Kyslytsya បាននិយាយថា កងទ័ពរុស្ស៊ីបានសម្លាប់ ធ្វើទារុណកម្ម ចាប់រំលោភ ចាប់ពង្រត់ និងប្លន់ពលរដ្ឋនៅអ៊ុយក្រែន។ លោកបាននិយាយថា ការផ្អាករុស្ស៊ីមិនមែនជាជម្រើសទេ ប៉ុន្តែជាកាតព្វកិច្ច។ សមាជិកចំនួន ៩៣នាក់ បានបោះឆ្នោតគាំទ្រការព្យួរនេះ, ៥៨នាក់ ឈរនៅកណ្ដាល និង ២៤នាក់ បូករួមទាំងចិន បានបដិសេធ។

ឯកអគ្គរដ្ឋទូតចិន លោក Zhang Jun បាននិយាយថា របាយការណ៍នៃការស្លាប់របស់ជនស៊ីវិលនៅជាយក្រុង Kyiv នៃទីក្រុង Bucha គឺជាការរំខាន។ ប៉ុន្តែគាត់បាននិយាយថា «មូលហេតុជាក់លាក់» គួរចាំបាច់ត្រូវផ្ទៀងផ្ទាត់ឡើងវិញ។ ចំណែកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Linda Thomas-Greenfield បានស្នើរឱ្យមានការដកតំណែងនេះ។ លោកស្រីបាននិយាយថា ការដកចេញនេះមិនគ្រាន់តែអំពីការទទួលខុសត្រូវសម្រាប់រុស្ស៊ី និងការឈរជើងជាមួយអ៊ុយក្រែនទេ ប៉ុន្តែអំពីភាពជឿជាក់របស់អង្គការសហប្រជាជាតិ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






