ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចមានមនុស្សចំនួន ៥២នាក់ បានបាត់បង់ជីវិត និងប្រមាណ ១០០នាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតរុស្ស៊ី មកលើស្ថានីយរថភ្លើងអ៊ុយក្រែន

    BY autoadmin April 9, 2022
    យ៉ាងហោចមានមនុស្សចំនួន ៥២នាក់ បានបាត់បង់ជីវិត និងប្រមាណ ១០០នាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតរុស្ស៊ី មកលើស្ថានីយរថភ្លើងអ៊ុយក្រែន

    មន្ត្រីអ៊ុយក្រែនបាននិយាយថា មនុស្សរាប់សិបនាក់បានស្លាប់ បូករួមទាំងកុមារចំនួន ៥នាក់ខណៈប្រហែល ១០០នាក់ បានរងរបួសកាលពីថ្ងៃសុក្រ នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី ទៅលើស្ថានីយរថភ្លើង Kramatorsk ដែលជាស្ថានីយមួយក្នុងចំណោមស្ថានីយ៍ភាគខាងកើតបំផុត ដែលនៅតែដំណើរការនៅក្នុងប្រទេសអ៊ុយក្រែន។ ស្ថានីយនេះត្រូវបានគេប្រើប្រាស់ ដើម្បីជម្លៀសជនស៊ីវិលចេញពីតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន។

    អភិបាលក្រុង Kramatorsk បាននិយាយថា មនុស្សប្រហែល ៤,០០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ បានស្ថិតនៅបរិវេណស្ថានីយ៍រថភ្លើង នៅពេលនៃការវាយប្រហារដោយរ៉ុក្កែតនោះ។ រូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហាក់ដូចជាបង្ហាញពីជនរងគ្រោះជាច្រើននៅក្នុងសម្លៀកបំពាក់ស៊ីវិល។ ហើយបើយោងតាមសារព័ត៌មាន Associated Press បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៥២ នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍នោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CBS News

    Share This Post: