កាសែត The Time៖ ហ្វាំងឡង់ និងស៊ុយអែត ត្រៀមខ្លួននឹងចូលរួមជាសមាជិកអង្គការណាតូ ក្នុងពេលឆាប់ៗខាងមុខ
- BY
- autoadmin
- April 11, 2022
បើយោងតាមកាសែត The Times នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានប្រើប្រាស់ «យុទ្ធសាស្ត្រដ៏ផ្ដេសផ្ដាស» របស់ខ្លួន ខណៈដែលហ្វាំងឡង់ និងស៊ុយអែត មើលទៅកំពុងត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជាមួយអង្គការណាតូនៅដើមរដូវក្តៅនេះ។

របាយការណ៍បានបន្ថែមថា ក្រុមមន្ត្រីរបស់សហរដ្ឋអាមេរិកបាននិយាយថា សមាជិកភាពណាតូសម្រាប់ប្រទេសនៅក្នុងតំបន់ Nordic ទាំង ២ គឺជា «ប្រធានបទនៃការសន្ទនា និងមានវគ្គជាច្រើន» ក្នុងអំឡុងពេលកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសរបស់សម្ព័ន្ធមិត្ត កាលពីសប្តាហ៍មុន ដែលមានការចូលរួមដោយស៊ុយអែត និងហ្វាំងឡង់ផ្ទាល់។ យ៉ាងណា ប្រទេសទាំង ២ មិនទាន់បានប្រកាសពីការស្នើជាសមាជិកភាពណាតូ ជាផ្លូវការនៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






