អន្តរជាតិ

តោះ! មកស្គាល់លិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតទាំង ១០ របស់ពិភពលោកសម្រាប់ឆ្នាំ២០២២

BY
autoadmin
April 11, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានបង្ហាញថា លិខិតឆ្លងដែនរបស់ប្រទេសជប៉ុន និងសិង្ហបុរី បានជាប់ចំណាត់ថ្នាក់លេខ១ ជាលិខិតឆ្លងដែនមានឥទ្ធិពលបំផុតរបស់ពិភពលោក សម្រាប់ឆ្នាំ២០២២។ នេះមានន័យថា ពលរដ្ឋនៃប្រទេសទាំង ២ អាចទៅទស្សនាប្រទេសចំនួន ១៩២ នៅជុំវិញពិភពលោក ដោយមិនចាំបាច់មានទិដ្ឋាការនោះទេ។ វាគឺជាការវាយតម្លៃដោយ Henley Passport Index ដែលជាស្ថាប័នមួយ មានវត្តមានតាំងតែពីឆ្នាំ២០០៦ ហើយតែងតែវាយតម្លៃលិខិតឆ្លងដែនជារៀងរាល់ឆ្នាំ ដោយផ្អែកលើចំនួនគោលដៅដែលកាន់លិខិតឆ្លងដែន តាមប្រទេសនីមួយៗអាចចូលទៅបានដោយគ្មានទិដ្ឋាការជាមុន។

ខាងក្រោមនេះគឺជាចំណាត់ថ្នាំទាំង ១០ និងគោលដៅ ដែលពួកគេអាចទៅបានដោយគ្មានទិដ្ឋាការជាមុន៖

១. ប្រទេសជប៉ុន, សិង្ហបុរី (១៩២)
២. អាល្លឺម៉ង់, កូរ៉េខាងត្បូង (១៩០)
៣.ហ្វាំងឡង់, អ៉ីតាលី, លុចសំបួរ, អេស្ប៉ាញ (១៨៩)
៤.អូទ្រីស, ដាណឺម៉ាក, ហូឡង់, ស៊ុយអែត (១៨៨)
៥. បារាំង, អៀរឡង់, ព័រទុយហ្គាល់, ចក្រភពអង់គ្លេស (១៨៧)
៦. បែលហ្ស៊ិក, នូវែលសេឡង់, ន័រវេស, ស្វីស, សហរដ្ឋអាមេរិក (១៨៦)
៧. អូស្ត្រាលី, កាណាដា, សាធារណរដ្ឋឆេក, ក្រិក, ម៉ាល់តា (១៨៥)
៨. ហុងគ្រី (១៨៣)
៩. លីទុយអានី, ប៉ូឡូញ, ស្លូវ៉ាគី (១៨២)
១០. អេស្តូនី, ឡាតវៀ, ស្លូវេនី (១៨១)

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: