ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    UNHCR បាននិយាយថា គិតមកទល់ពេលនេះ មានពលរដ្ឋអ៊ុយក្រែនច្រើនជាង ៤.៥ លាននាក់ បានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ

    BY autoadmin April 11, 2022
    UNHCR បាននិយាយថា គិតមកទល់ពេលនេះ មានពលរដ្ឋអ៊ុយក្រែនច្រើនជាង ៤.៥ លាននាក់ បានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ

    ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា គិតត្រឹមថ្ងៃសៅរ៍ មានមនុស្សជាង ៤.៥ លាននាក់ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមនៅចុងខែកុម្ភៈ។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬហៅកាត់ថា UNHCR បាននិយាយថា ក្នុងចំណោមពលរដ្ឋទាំងនោះ មានពលរដ្ឋជាង ២.៥៩ លាននាក់ បានឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញ។

    ចំណែកប្រទេសរូម៉ានី​មាន​ចំនួន​អ្នកជម្លៀសខ្លួន​ច្រើន​ជាង​គេ​ទី​២ ​ជាមួយនឹងជនភៀសខ្លួនប្រហែល ​៦៨៦,០០០​ នាក់ ខណៈប្រទេស​ហុងគ្រី​មាន​ជាង​៤១៩,០០០ ​នាក់ ហើយប្រទេសម៉ុលដាវីមានប្រហែល ៤១០,០០០ នាក់ ។ UNHCR ក៏រាយការណ៍ថា មានពលរដ្ឋជាង ៤០៤,០០០ នាក់ បានភៀសខ្លួនចូលទៅក្នុងប្រទេសរុស្ស៊ីផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: