កូរ៉េខាងជើងរៀបចំពិធីអបអរខួបទី ១០ឆ្នាំនៃការឡើងកាន់ដំណែងជាប្រធានគណបក្សកម្មករកូរ៉េរបស់លោកគីម ជុងអ៊ុ
- BY
- Pheakdey
- April 11, 2022
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានរៀបចំពិធីអបអរធំមួយសម្រាប់ខួបទី ១០ឆ្នាំនៃការឡើងកាន់ដំណែងជាប្រធានគណបក្សកម្មករកូរ៉េរបស់លោកគីម ជុងអ៊ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី១១ ខែមេសានេះ។ បើតាមអ្នកនាំពាក្យរបស់គណបក្សកម្មករកូរ៉េបានបញ្ជាក់ថា ពិធីអបអរនេះត្រូវបានធ្វើឡើងដើម្បីរម្លឹកដល់ភាពដឹកនាំដ៏ឈ្លាសវៃរបស់លោកគីម ជុងអ៊ុន ដែលនាំឲ្យមានការសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនមានដូចជាការអនុវត្តកម្មវិធីនុយក្លេអ៊ែ និងភាគជោកជ័យក្នុងនយោបាយកាទូតជាដើម។

គួររម្លឹកជូនថា លោក គីម ជុងអ៊ុន បានឡើងស្នងតំណែងជាប្រមុខដឹកនាំប្រទេសកូរ៉េខាងជើងពីឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ដែលបានស្លាប់កាលខែធ្នូ ឆ្នាំ២០១១ ហើយនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១២ លោកគីម ជុងអ៊ុនក៏ត្រូវបានសាមាជគណបក្សកម្មករកូរ៉េសម្រេចបោះឆ្នោតជ្រើសរើសលោកឲ្យក្លាយជាប្រធានគណបក្សបន្ថែមទៀត និងកាន់ដំណែងនេះរហូតមកនឹងពេលបច្ចុប្បន្ននេះ។ សូមបញ្ជាក់ជូនផងដែរថា នៅក្នុងឆាកនយោបាយជាតិនិងអន្តរជាតិ លោក គីម ជុងអ៊ុន ត្រូវបានគេចាត់ទុកថាមេដឹកនាំវ័យក្មេងម្នាក់ដែលមានភាពអង់អាច ក្លាហាន ឆ្លាតវ័យ និងសម្រេចបានជោគជ័យធំៗជាច្រើនក្នុងប្រវត្តិសាស្រ្តនៃប្រទេសកូរ៉េខាងជើង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






