ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Volodymyr Zelensky បាននិយាយថា មនុស្សរាប់ម៉ឺននាក់ទំនងជាត្រូវបានសម្លា.ប់ នៅក្នុងទីក្រុង Mariupol

    BY autoadmin April 11, 2022
    លោក Volodymyr Zelensky បាននិយាយថា មនុស្សរាប់ម៉ឺននាក់ទំនងជាត្រូវបានសម្លា.ប់ នៅក្នុងទីក្រុង Mariupol

    បើយោងតាមប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បាននិយាយថា មនុស្សរាប់ម៉ឺននាក់ទំនងជាត្រូវបានសម្លាប់នៅក្នុងទីក្រុង Mariupol ភាគខាងត្បូង ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ នៅក្នុងជំនួបជាវីដេអូជាមួយសមាជិកសភាកូរ៉េខាងត្បូង លោក Zelensky បាននិយាយថា៖«ទីក្រុង Mariupol ត្រូវបានបំផ្លាញ មានមនុស្សស្លាប់រាប់ម៉ឺននាក់ ប៉ុន្តែទោះបីជាបែបនេះក៏ដោយ រុស្ស៊ីមិនបញ្ឈប់ការវាយលុករបស់ពួកគេទេ»។

    យ៉ាងណាក៏ដោយភ្នាក់ងារសារព័ត៌មាន BBC មិនអាចបញ្ជាក់បន្ថែមពីការអះអាងរបស់ Zelensky បានទេ ប៉ុន្តែអ្វីដែលយើងអាចដឹងនោះគឺថា ជនភៀសខ្លួនដែលបានភៀសខ្លួនចេញពីទីក្រុង Mariupol បានពិពណ៌នាអំពីស្ថានភាពនៅទីនោះថា ជារឿងដ៏គួរឱ្យអស់សង្ឃឹម។ ជាមួយនឹងសាកសពដែលកប់នៅក្នុងផ្នូរ ការលួចប្លន់ដោយក្រុមប្រយុទ្ធ Chechen និងអ្នកស្រុកដែលអត់ឃ្លានត្រូវបានសម្លាប់ នៅពេលពួកគេចេញក្រៅជម្រកដើម្បីស្វែងរកទឹក៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: