អន្តរជាតិ

តោះសាកល្បង! ពណ៍ទ្វារអាចបង្ហាញពីអត្តចរិករបស់អ្នក ដោយគ្រាន់តែជ្រើសរើសពណ៍ទ្វារដែលលោកអ្នកពេញចិត្ត១ក្នុងចំណោម៤ នេះ

BY
autoadmin
April 12, 2022

ប្រសិនបើចង់ដឹងអត្តចរិករបស់អ្នក ថាអ្នកជាមនុស្សបែបណា សាកពិចារណាជ្រើសរើសពណ៍ទ្វារមួយក្នុងចំណោមពណ៍ទាំង ៤ដែលលោកអ្នកពេញចិត្ត រួចមកមើលចម្លើយទាំងអស់គ្នា៖

  1. ១.ទ្វាពណ៍ផ្ទៃមេឃ៖ សម្រាប់បងប្អូនដែលជ្រើសរើសទ្វារពណ៍ផ្ទៃមេឃ បង្ហាញអោយឃើញថា លោកអ្នកជាមនុស្សដែលមានភាពស្មោះត្រង់ គួរអោយចង់រាប់អាន ថែមទាំងអ្នកជាមនុស្សដែលគួរអោយទុកចិត្តបាន មិនចូលចិត្តប្រើកម្លាំងក្នុងការដោះស្រាយបញ្ហា សុខចិត្តលាក់បាំងបញ្ហាបៀមទុកតែឯង។
  2. ២.ទ្វាពណ៍ស្វាយ៖ បង្ហាញអោយឃើញថាអ្នកជាមនុស្សដែលរឹងមាំទាំងរូបភាពខាងក្រៅនិងខាងក្នុង ហើយអ្នកថែមទាំងជាមនុស្សមានមន្តស្នេហ៍ អ្នកជាមនុស្សចូលចិត្តជីវិតឯករាជ្យ មានចិត្តមោះមុតមិនភ័យខ្លាចចំពោះឧបសគ្គដែលនៅចំពោះមុខ
  3. ៣.ទ្វាពណ៍ក្រហម៖ បង្ហាញអោយឃើញថា អ្នកជាមនុស្សដែលមានគំនិតវិជ្ជមានរហូត ថែមទាំងចូលចិត្តធ្វើអោយមនុស្សដែលនៅជុំវិញខ្លួនទទួលបានភាពកក់ក្តៅនិងភាពសប្បាយរីករាយ ពិសេសជាងនេះទៅទៀតនោះគឺ ពណ៍ក្រហមតំណាងអោយ ការពោរពេញដោយថាមពល នោះបញ្ជាក់អោយឃើញថាអ្នកជាមនុស្សដែលពោរពេញទៅដោយកម្លាំងថាមពលគ្រប់ការងារទាំងអស់ដែលអ្នកធ្វើ
  4. ៤.ទ្វារូបសត្វទីទុយ សម្រាប់បងប្អូនដែលជ្រើសរើសយកទ្វារនេះបង្ហាញអោយឃើញថា អ្នកជាមនុស្សដែលទទួលបានការចាប់អារម្មណ៍ពីភេទផ្ទុយគ្នាគ្រប់ពេលវេលា ប៉ុន្តែអ្នកបែជាមិនចាប់អារម្មណ៍ទៅវិញ ម្យ៉ាងវិញទៀត អ្នកជាមនុស្សដែលចូលចិត្តជួយអ្នកដ៏ទៃ ព្រោះតែអ្នកជាមនុស្សដែលចូលចិត្តលះបង់អោយអ្នកដ៏ទៃ៕

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: