អន្តរជាតិ

លោក ដូណាល់ ត្រាំ មានជំនឿថា លោកគឺជាមនុស្សស្មោះត្រង់បំផុតនៅលើផែនដី ដែលព្រះបានបង្កើតមក

BY
autoadmin
April 12, 2022

អតីត​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បាន​ជឿ​ជាក់ថា គ្មាន​នរណា​ស្មោះ​ត្រង់​ជាង​គាត់​នោះទេ នៅលើពិភពលោកដ៏ធំល្វឹងល្វើយនេះ។ នៅក្នុងអំឡុងពេលជួបជាមួយអ្នកគាំទ្ររបស់លោក នៅឯរដ្ឋ North Carolina លោក Trump បានសម្ដែងការរិះគន់ ចំពោះការស៊ើបអង្កេតលើការបង់ពន្ធរបស់គាត់ ក៏ដូចជាការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ២០២០ ដោយលោកបាន​មាន​ប្រសាសន៍​ថា៖«អ្នក​ដឹង​ហើយ អ្នក​ត្រូវ​បាន​គេ​ស៊ើបអង្កេត​ជាច្រើន​ឆ្នាំ​មក​ហើយ ឯកសារ​រាប់​លាន​ទំព័រ ពួកគេ​រក​មិន​ឃើញ​អ្វី​សោះ។ អ្នកគឺស្អាតស្អំបំផុតនៅលើផែនដីនេះ នៅពេលអ្នកគិតអំពីបញ្ហាអស់នោះ»។ លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​គិត​ថា ​ខ្ញុំ​ជា​មនុស្ស​ស្មោះ​ត្រង់​បំផុត​ ដែល​ព្រះ​បាន​បង្កើត​មក​»។

ការលើកឡើងរបស់លោក ដូណាល់ ត្រាំ បានទទួលការទះដៃពីមហាជន ប៉ុន្តែក៏មានអ្នកខ្លះបានសើចផងដែរ។ លោក ដូណាល់ ត្រាំ បាននិយាយថា៖«ខ្ញុំត្រូវបានស៊ើបអង្កេតដោយសមាជិកគណបក្សប្រជាធិបតេយ្យកាន់តែច្រើន មានទាំង Billy the Kid, Jessie James និង Al Capone រួមបញ្ចូលគ្នា។ ហើយនៅក្នុងគ្រប់ករណីទាំងអស់ គេរកមិនឃើញកំហុសរបស់ខ្ញុំទេ»។ ជាមួយគ្នានេះដែរ ក្រៅពីការស៊ើបអង្កេតទាក់ទងនឹងកិច្ចការពន្ធដាររបស់គាត់ លោក ត្រាំ ក៏កំពុងស៊ូទ្រាំនឹងនីតិវិធីចោទប្រកាន់ (impeachment) ចំនួន ២ ផងដែរ ដែលជានីតិវិធីចោទប្រកាន់ច្រើនបំផុតសម្រាបប្រធានាធិតីអាមេរិក ដែលមិនធ្លាប់មានពីមុនមក។ ហើយវា​កាន់តែ​ហួសចិត្ត​ជា​ងនេះទៅទៀតនោះ គឺលោក ត្រាំ ទើបតែបានឡើងជាប្រធានាធិបតី​ ១ ​អាណត្តិ​ប៉ុណ្ណោះ ប៉ុន្តែប្រឈមនឹងការចោទប្រកាន់រាប់មិនអស់៕

អត្ថបទ៖ លីដា
ប្រភព៖ Independent

Share This Post: