អន្តរជាតិ

លោក ចូ បៃដិន បានចោទប្រកាន់លោក វ្ល៉ាឌីមៀ ពូទីន ពី​បទ​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​នៅប្រទេស​អ៊ុយក្រែន

BY
autoadmin
April 13, 2022

​ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពី​ថ្ងៃ​អង្គារ ​បាន​ចោទប្រកាន់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន ពី​បទ​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​នៅប្រទេស​អ៊ុយក្រែន។ លោកប្រធានាធិបតីបានធ្វើការចោទប្រកាន់បែបនេះនៅក្នុងសុន្ទរកថាមួយ នៅឯរោងចក្រឥន្ធនៈអេតាណុលក្នុងរដ្ឋ Iowa ហើយលោកក៏បានស្តីបន្ទោសចំពោះការឡើងតម្លៃឧស្ម័នក្នុងពេលបច្ចុប្បន្ន ដែលជាលទ្ធផលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក បៃដិន បាននិយាយថា៖«ថវិកាគ្រួសាររបស់អ្នក សមត្ថភាពរបស់អ្នកក្នុងការបំពេញធុងរបស់អ្នក មិនគួរផ្អែកការប្រកាសសង្រ្គាមរបស់ជនផ្ដាច់ការ និងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នេះទេ»។

នៅពេលសួរថា តើអ្វីដែលធ្វើឱ្យគាត់ប្រើពាក្យ «ប្រល័យពូជសាសន៍» លោក បៃដិន បានឆ្លើយថា៖«បាទ ខ្ញុំបានហៅវាថា អំពើប្រល័យពូជសាសន៍។ វាកាន់តែច្បាស់ និងកាន់តែច្បាស់ថា ពូទីន កំពុងតែព្យាយាមលុបចេញនូវគំនិតនៃការ ក្លាយជា-អាចក្លាយជាជនជាតិអ៊ុយក្រែន»។ លោក បៃដិន បាននិយាយថា ភស្តុតាងប្រឆាំងនឹងលោក ពូទីន និងយោធារុស្ស៊ី កំពុងកើនឡើងជាបន្ដបន្ទាប់។ គាត់បាននិយាយថា៖«ភស្តុតាងកាន់តែច្រើនគឺចេញពី – រឿងដ៏អាក្រក់ ដែលជនជាតិរុស្ស៊ីបានធ្វើនៅអ៊ុយក្រែន។ ហើយយើងនឹងសិក្សាបន្ថែមទៀតអំពីការបំផ្លិចបំផ្លាញ។ ហើយ​យើង​នឹង​អនុញ្ញាត​ឱ្យ​មេធាវី​សម្រេច​ជា​អន្តរជាតិ​ថា តើ​វា​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ​ឬ​អត់ ប៉ុន្តែ​វា​ប្រាកដ​ណាស់​ថា​ខ្ញុំ​គិត​បែប​នេះ»៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: