ខឹងចិត្តទិញប៊្រីភ្លើងគេប្រើឆាប់ខូចពេក បុរសម្នាក់បែកគំនិតយកប៊្រីភ្លើងគុណភាពល្អមកលក់ខ្លួនឯង រហូតក្លាយជាអ្នកចែកចាយធំរកចំណូលរាប់មុឺនដុល្លារក្នុង១ខែៗ
- BY
- autoadmin
- April 14, 2022
ថៃ៖ លោក Jay-Att Tosrisawadkase វ័យ៣៧ឆ្នាំ ជាអ្នកគ្រប់គ្រងក្រុមហ៊ុន ប៊្រីភ្លើងខនដម ចំកាត់ ផ្តើមពីដំបូងនោះគឺលោកចេ តែងតែប្រើប៊្រីភ្លើងសម្រាប់ដោតប្រើប្រាស់ឧបករណ៍អគ្គិសនីជាច្រើនទៀត ក្រោយពេលប្រើបានមួយរយៈលោកក៏ជួបប្រទះទៅនឹងបញ្ហាជាច្រើនដូចជា របូតប្រអប់ប៊្រីផង ជួនឆេះប៊្រីក៏មាន ទាំងដែលមានចិត្តឆ្ងល់ថា ម៉ាកល្បីសោះងាយខូចម្ល៉េះ? ហេតុអ្វីបានកើតជាបញ្ហានេះកើតឡើងទៅវិញ? ទើបលោកក៏ទៅសិក្សា ក៏ដូចជាឆែកមើលខាងក្នុងថាវាយ៉ាងម៉េច ឆែកចុះឆែកឡើងលោកចេក៏ប្រទះឃើញម៉ាកមួយវាមានស្តង់ដានិងតម្លៃរាងខ្ពស់ជាងបន្តិច ទើបសាកយកមកប្រើ បូករួមទាំងការស្រឡាញ់និងបានសិក្សាជំនាញបន្ថែម។

ទើបលោកមានការចាប់អារម្មណ៍ក៏បានធ្វើការទាក់ទង ទៅកាន់ម្ចាស់ទំនិញផ្ទាល់ដើម្បីសុំសិទ្ធិជាអ្នកចែកចាយបន្ត ដោយពេលនោះដែរលោកចេ មានដើមទុនត្រឹនតែជិត២០០ដុល្លារប៉ុណ្ណោះ លោកក៏ទទួលបានប៊្រីភ្លើងមកលក់បន្តចំនួន១១ ដោយលោក ឡាយលក់និងបង្វិលដើមទុនចុះឡើងៗក៏ទទួលបានប្រាក់ចំណេញប្រមាណជា ៧០ដុល្លាក្នុងមួយខែ ហើយក៏ការលក់កាន់តែទទួលជោគជ័យ។ លោកចេ ក៏សម្រេចចិត្តលាឈប់ពីការងារហើយបើកជាក្រុមហ៊ុនលក់ប្រ៊ីភ្លើងដ៏មានគុណភាពវិញ។ លោកចេបានបញ្ជាក់បន្ថែមទៀតថា លោកបានលក់វាជាង១០ឆ្នាំទៅហើយ ចំណែកការចុះបញ្ជីរបើកជាក្រុមហ៊ុមនេះទើបតែមានរយៈពេល២ឆ្នាំជាងប៉ុណ្ណោះទេ។
ចំណែកមធ្យោបាយក្នុងការលក់របស់លោកចេ គឺការយករូបលោកចេកាត់ដាក់ ផ្សព្វផ្សាយអោយឃើញថាលោកចេជាអ្នកលក់ ដែលងាយស្រួលចាំ និងបង្កើនភាពជឿជាក់ដល់អិថិជន ទើបបណ្តាលអោយលោកទទួលជោគជ័យរកចំណូលបានរហូតដល់ខ្ទង់រាប់មុឺនដុល្លាក្នុងមួយខែ៕


អត្ថបទ៖ Bee
ប្រភព៖ sentangsedtee
- Share This Post:






