ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចតឡានហាលថ្ងៃចោល កុំប្រហែសទុករបស់ទាំង ៥នេះនៅក្នុងឡានអោយសោះ ព្រោះអាចបង្កជាគ្រោះថ្នាក់បាន

    BY autoadmin April 13, 2022
    ចតឡានហាលថ្ងៃចោល កុំប្រហែសទុករបស់ទាំង ៥នេះនៅក្នុងឡានអោយសោះ ព្រោះអាចបង្កជាគ្រោះថ្នាក់បាន

    ការដែលបងប្អូនចតឡានហាលថ្ងៃ ជាពិសេសនារដូវក្តៅនេះ បណ្តាលអោយសីតុណ្ហភាពនៅក្នងឡានអាចកើនឡើងពី ៥០ទៅ ៦០អង្សាសេ ក្រោយបិទ ឬ ទ្វារកញ្ចក់ជិត។ នៅពេលសីតុណ្ហភាពឡើងក្ដៅ វានឹងបង្កជាគ្រោះថ្នាក់ដល់អ្នក ឬ វត្ថុមានជីវិតនៅក្នុងឡាន ហើយថែមទាំងអាចធ្វើឱ្យខូចខាតផងដែរ។ ដូច្នេះហើយបងប្អូនគួរមានការប្រុងប្រយ័ត្នហាមភ្លេចខ្លួនដាក់របស់ទាំង៥នេះក្នុងឡាន ដែលកំពុងតែចតហាលថ្ងៃជាដាច់ខាត ដោយរបស់ទាំងនោះរួមមាន៖

    ១.ថ្នាំបាញ់ (សត្វល្អិត, បង្កើនក្លិនក្រអូប) ដោយសារតែកម្លាំងសារធាតុដែលបានផ្ទុកក្នុងដបអាចបណ្តាលអោយផ្ទុះបាន

    ២.ដបរឺកំប៉ុង នៃភេសជ្ជៈដែលមិនទាន់បានបើក ដោយសារតែជាតិហ្គាសដែលផ្ទុកនៅក្នុងដបរឺកំប៉ុងអាចបង្កអោយផ្ទុះបាន។

    ៣.ដែកកេះ ដោយសារតែនៅផ្នែកខាងក្នុងនៃដែកកេះមានវត្ថុរាវ រឺវត្ថុរាវនៅសល់តិច ក្រោយពេលត្រូវកម្តៅ អាចធ្វើអោយរីកមាឌបង្កអោយផ្ទុះបាន។

    ៤.ថ្មសាកទូរស័ព្ទ(Power bank)៖ បើទោះបីជា power bank ផលិតឡើងដោយប្រព័ន្ធសុវត្ថិភាពខ្ពស់ក៏ដោយ ប៉ុន្តែប្រសិនយើងទិញ power bank ដែលមានតម្លៃថោក គុណភាពអន់ ឬប្រើប្រាស់អាយុកាលយូរ ឬធ្លាក់បាក់បែក វាក៏អាចផ្ទុះបានដែរ ប្រសិនបើយើងទុកវាចោលនៅក្នុងឡាន ដែលមានសីតុណ្ហភាពក្តៅ។

    ៥.កុល័រទៀន និងជ័រលុប ក្រោយពេលដែលកុល័រទៀននឹងរលាយក្រោយពេលត្រូវពន្លឺថ្ងៃបង្កអោយផ្នែកខាងក្នុងនៃឡានរងការខូចខាត៕

     

    អត្ថបទ៖ Bee
    ប្រភព៖ sanook

     

    Share This Post: