ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំនន់ទឹកភ្លៀងបានឆក់យកជីវិតពលរដ្ឋអាហ្វ្រិកខាងត្បូងជិត ៦០នាក់

    BY Pheakdey April 13, 2022
    ជំនន់ទឹកភ្លៀងបានឆក់យកជីវិតពលរដ្ឋអាហ្វ្រិកខាងត្បូងជិត ៦០នាក់

    អាហ្វ្រិកខាងត្បូង៖ បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី១៣ ខែមេសានេះបានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស ៥៩នាក់ហើយបានស្លាប់នៅក្នុងហេតុការណ៍ទឹកជំនន់និងបាក់ស្រុតដីដែលបានកើតឡើងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។​ គ្រោះធម្មជាតិនេះបានកើតឡើងក្រោយពីមានភ្ញៀងធ្លាក់យ៉ាងជោគជាំជាច្រើនជាប់ៗគ្នា ហើយវាបានបង្កគ្រោះថ្នាក់ខ្លាំងនៅក្នុងទីក្រុង Durban និងនៅតំបន់មួយចំនួននៃខេត្ត KwaZulu-Natal ។

    បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហត្តរាយអាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា ក្រៅតែពីមានមនុស្សស្លាប់គ្រោះធម្មតជាតិក៏បានបង្កឲ្យមានបញ្ហាជាច្រើនទៀងផងដែរដូចជា ផ្លូវសំខាន់ៗជាច្រើនត្រូវបានកាត់ផ្តាច់ អាគារនិងផ្ទះសម្បែងជាច្រើនខ្នងត្រូវបានដួលរលំ ហើយតំបន់មួយចំនួនគ្មានអគ្គិសនីនិងទឹកស្អាតសម្រាប់ប្រើប្រាស់នោះទេ។ ជាងនេះទៅទៀតគឺគិតត្រឹមពេលនេះនៅមានពលរដ្ឋមួយចំនួនត្រូវបាត់ខ្លួន ខណៈគេមិនរពឹងថាអ្នកដែលបាត់ខ្លួនទាំងនោះនៅរស់មានជីវិតនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

     

    Share This Post: