អន្តរជាតិ

សិង្ហបុរីរកឃើញថា ហានិភ័យនៃការកើតមានបញ្ហារលាកបេះដូងក្រោយចាក់វ៉ាក់សាំងកូវីដរួចគឺមានកម្រិតទាបបំផុត

BY
Pheakdey
April 13, 2022

សិង្ហបុរី៖ ក្រុមអ្នកស្រាវជ្រាវសិង្ហបុរីបានរកឃើញថា ហានិភ័យនៃការកើតមានបញ្ហារលាកបេះដូងក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច គឺមានកម្រិតទាបបំផុត ពោលគឺក្នុងចំណោមវ៉ាក់សាំង ១លានដូសដែលគេបានចាក់អាចមានមនុស្សត្រឹមតែ ១៨នាក់ប៉ុណ្ណោះដែលទទួលរងផលប៉ះពាល់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យល្បីៗក្នុងប្រទេសសិង្ហបុរី និងបានសិក្សាទៅលើករណីចាក់វ៉ាក់សាំងចំនួន ៤លានដូស។

ការសិក្សាបានបង្ហាញដែរថា ក្នុងចំណោមអ្នកដែលទទួលរងផលប៉ះពាល់ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩រួចនោះទៀតសោធគឺភាគច្រើននៃពួកគេមិនមានអាការៈអ្វីធ្ងន់ធ្ងរគួរឲ្យបារម្ភនោះទេ ដូចនេះពលរដ្ឋគ្រប់រូបមិនគួរមានការព្រួយបារម្ភចំពោះការចាក់វ៉ាក់សាំងនោះទេ។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះសិង្ហបុរីបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់ចំនួន ២ដូសជូនពលរដ្ឋខ្លួនបានរហូតដល់ ៨៧% ខណៈពលរដ្ឋ ៦៨%បានចាក់រហូតដល់ដូសជម្រុញ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: