អន្តរជាតិ

ចក្រភពអង់គ្លេសអនុម័តវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Valneva ដែលជាវ៉ាក់សាំងអាចផ្ទុកក្នុងសីតុណ្ហភាពពី ២ ទៅ ៨ អង្សាសេ

BY
autoadmin
April 14, 2022

ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២ បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Valneva ដែលធ្វើឱ្យវាក្លាយជាប្រទេសដំបូងគេ ដែលអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងនេះ។ វ៉ាក់សាំងនេះក៏ជាវ៉ាក់សាំងទី៦ សម្រាប់បង្ការជំងឺ COVID-19 ដែលត្រូវបានអនុម័តនៅក្នុងចក្រភពអង់គ្លេស។ ទីភ្នាក់ងារនិយតកម្មឱសថ និងផលិតផលថែទាំសុខភាព ដែលជានិយតករថ្នាំឯករាជ្យរបស់ចក្រភពអង់គ្លេស បាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ Valneva បានបំពេញតាមស្តង់ដារសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពដែលត្រូវការ។

ជម្រាបដែរថា វ៉ាក់សាំងនេះអាចផ្ទុកក្នុងសីតុណ្ហភាពពី ២ អង្សាសេ ដល់ ៨ អង្សាសេ ដែលវាស្រដៀងទៅនឹងសីតុណ្ហភាពរបស់ទូទឹកកកដែលពលរដ្ឋប្រើប្រាស់ធម្មតា ដែលធ្វើឱ្យវាស័ក្តិសមបំផុតសម្រាប់ប្រើក្នុងប្រទេស ដែលការផ្ទុកនៅសីតុណ្ហភាពទាបខ្លាំងគឺជាបញ្ហាប្រឈមមួយ។ ក្រុមហ៊ុន Valneva បាននិយាយកាលពីខែមុនថា ខ្លួនរំពឹងថានឹងមានអនុសាសន៍វិជ្ជមានពីទីភ្នាក់ងារឱសថអឺរ៉ុបក្នុងខែមេសា សម្រាប់បេក្ខជនវ៉ាក់សាំង COVID-19 របស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: