ឆ្ងល់អត់ ហេតុអ្វីអ្នកខ្លះដេកហៀរទឹកមាត់? នេះហើយគឺជាមូលហេតុ និងវិធីទប់ស្កាត់
មនុស្សមួយចំនួនបានហៀរទឹកមាត់ក្នុងអំឡុងពេលពួកគេកំពុងគេងលក់ ហើយបញ្ហានេះបានឡើង ដោយសារតែបញ្ហាផ្សេងៗក្នុងរាយរបស់មនុស្សទាំងនោះ។ ជាទូទៅបញ្ហានេះបានកើតឡើង ដោយសារតែពេលគេងលក់នោះសាច់ដុំមាត់ និងកម្លាំងនៃលេបចូលទៅក្នុងមាត់បានសម្រាកលែងដំណើរការ និងបានធ្វើឲ្យមាត់របស់អ្នកបើកបន្តិច ហើយក្នុងករណីដែលអ្នកមានទឹកមាត់ច្រើនវានឹងហៀរចេញមកក្រៅតែម្តង។ យ៉ាងណាក្តី ក្នុងករណីអ្នកគេងហៀរទឹកមាត់ច្រើនខ្លាំងខុសធម្មតា វាអាចជាសញ្ញានៃជំងឺសរសៃប្រសាទ បញ្ហាច្រមុះ ជំងឺបេះដូង ឬដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។ ដើម្បីទប់ស្កាត់បញ្ហានេះអ្នកអាចសាកល្បងវិធីខាងក្រោមនេះ
១- សម្អាតច្រមុះរបស់អ្នកឲ្យបានស្អាតល្អមុននឹងចូលគេង។
២- ផ្លាស់ប្តូរឥវិយាបថក្នុងការគេង ពីគេងផ្អៀង ទៅគេងបញ្ឈរមុខឡើងលើ។
៣- សម្រក់ទម្ងន់ខ្លះទៅ ព្រោះភាពធាត់ជ្រុលក៏ជំរុញឲ្យមានបញ្ហានេះដែរ។
៤- ទិញឧបករណ៍ជំនួយសម្រាប់ទប់ស្កាត់ការហៀរទឹកមាត់។
៥- សូមប្រុងប្រយ័ត្នជាមួយនឹងការលេបថ្នាំ ព្រោះថ្នាំពេទ្យមួយចំនួនក៏ជំរុញឲ្យមានបញ្ហានេះដែរ។
៦- ការគេងដោយដាក់ដៃទៅខាងលើ ក៏អាចជួយទប់ស្កាត់បញ្ហានេះបានមួយផ្នែកដែរ។
៧- អ្នកអាចទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីធ្វើការវះកាត់៕
អត្ថបទ៖ ភក្តី
ប្រភព៖ brightside