ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តម្រួតថៃបានរឹបអូសកាំភ្លើងបាញ់ទឹកពីអ្នកលក់ដូរ និងអ្នកដើរលេងតាមផ្លូវ Khaosan ទីក្រុងបាងកក

    BY autoadmin April 15, 2022
    តម្រួតថៃបានរឹបអូសកាំភ្លើងបាញ់ទឹកពីអ្នកលក់ដូរ និងអ្នកដើរលេងតាមផ្លូវ Khaosan ទីក្រុងបាងកក

    កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ តម្រួតថៃបានរឹបអូសកាំភ្លើងបាញ់ទឹកពីអ្នកលក់ដូរ និងអ្នកដើរលេងតាមផ្លូវ Khaosan ខណៈដែលប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនត្រូវបានដាក់ឡើង ដើម្បីអនុវត្តការហាមប្រាមមិនឱ្យមានការលេងបាញ់ទឹក។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana មានប្រសាសន៍ថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា មានការព្រួយបារម្ភថា ការលេងបាញ់ ឬជះទឹក អាចនាំឱ្យមានចង្កោមករណីជំងឺ COVID ថ្មីៗ ហើយលោកបានបញ្ជាឱ្យអាជ្ញាធរអនុវត្តវិធានការសុខភាពយ៉ាងតឹងរ៉ឹង។

    ជម្រាបដែរថា អាជ្ញាធរថៃបានសម្រេចធ្វើការហាមឃាត់មិនឱ្យមានការលេងជះទឹក និងបាញ់ទឹកដាក់គ្នា នៅលើដងផ្លូវ Khaosan នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះទេ ខណៈនាពេលកន្លងមកផ្លូវដ៏មមាញឹកមួយនេះ គឺជាតំបនទេសចរណ៍សម្រាប់ពលរដ្ឋថៃ និងជនបរទេសយ៉ាងមានសក្តានុពលជាទីបំផុត។ ពលរដ្ឋតែងតែមកប្រមូលផ្ដុំគ្នាយ៉ាងច្រើននៅទីតាំងនេះ ដើម្បីលេងកម្សាន្ដជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺ COVID-19 មិនទាន់បានធូរស្រាលពេញលេញ ទើបអាជ្ញាធរតម្រូវឱ្យផ្អាកការលេងបែបនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ KhaosodEnglish

    Share This Post: