ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការស្បៀងអាហារពិភពលោក (WFP)៖ ស្ថានការណ៍ក្នុងប្រទេសយេម៉ែនគឺជា «មហន្តរាយ» ដ៏ធ្ងន់ធ្ងរ

    BY autoadmin November 17, 2018
    អង្គការស្បៀងអាហារពិភពលោក (WFP)៖ ស្ថានការណ៍ក្នុងប្រទេសយេម៉ែនគឺជា «មហន្តរាយ» ដ៏ធ្ងន់ធ្ងរ

    ញូវយ៉ក៖ លោក David Beasley នាយកប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រ ទី១៦ ខែវិច្ឆកានេះថាស្ថានការណ៍ក្នុងប្រទេសយេម៉ែនដែលកំពុងតែមានសង្គ្រាមមិនចេះចប់នេះគឺជា “មហន្តរាយ” ដ៏ធ្ងន់ធ្ងរ។ ការថ្លែងបែបនេះគឺធ្វើឡើងក្រោយពេលដែលលោកបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសយេម៉ែន ហើយពេលនេះលោកកំពុងស្នាក់នៅឯទីស្នាក់ការរបស់ អ ស ប នៅទីក្រុងញូវយ៉កដើម្បីផ្តល់ដំណឹងដល់ក្រុមប្រឹក្សាសន្តិសុខ និងក្រុមអ្នកកាសែតអំពីស្ថានភាពនៅយេម៉ែន។

    លោក Beasley បានបន្តថា៖ លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពរួមនៅក្នុងប្រទេសយេម៉ែន ដោយលោកបានកត់សម្គាល់ថាតម្លៃស្បៀងអាហារកំពុងកើនឡើងយ៉ាងខ្លាំង ហើយប្រជាជនយេម៉ែនគឺមិនមានប្រាក់ឯណានឹងអាចទិញបានស្បៀងទាំងនោះទេ ពួកគឺគ្មានការងារហើយប្រទេសទាំងមូលគឺមិនមានហិរញ្ញវត្ថុសម្រាប់សេដ្ឋកិច្ចឡើយ។ សព្វថ្ងៃប្រជាពលរដ្ឋប្រមាណ៨លាននាក់នៅក្នុងប្រទេសយេម៉ែនស្ថិតក្នុង «ស្ថានភាពអាសន្ន» ហើយនាពេលខាងមុខនឹងមានមនុស្សរហូតដល់ ១៤លាននាក់ដែលនឹងត្រូវទទូលរងភាពទុរ្ភិក្សនេះ។ អង្គការស្បៀងអាហារពិភពលោក (WFP) ក៏បានប្រកាសផងដែរថាមិនយូរមិនឆាប់ប្រជាជនយេម៉ែនពាក់កណ្តាលនឹងជួបគ្រោះទុរ្ភិក្សនេះ៕


    អត្ថបទ៖ លីដា
    ប្រភព៖ xinhuanet

    Share This Post: