ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងប្រុសកម្លាំងយក្សទទួលបានកាដូជាឡាន Mercedes ដោយសារតែអាវ៉ង់ជាង៤ពាន់ដងឥតឈប់

    BY autoadmin November 19, 2018
    ក្មេងប្រុសកម្លាំងយក្សទទួលបានកាដូជាឡាន Mercedes ដោយសារតែអាវ៉ង់ជាង៤ពាន់ដងឥតឈប់

    ថ្មីៗនេះប្រមុខសាធារណរដ្ឋឆេកសិនលោក Ramzan Kadyrov បានផ្តល់កាដូជាឡាន Mercedes ពណ៌សដ៏ប្រណិតមួយដល់កុមារាអាយុ៥ឆ្នាំ ដែលមានកម្លាំងខ្លាំងខ្លាអាចអាវ៉ង់ (push-ups) ជាប់ៗគ្នាបាន ៤,១០៥​ដង ម្នាក់ឈ្មោះ Rakhim Kurayev ហៅក្រៅថា Chechen Schwarzenegger ។ ក្នុងការអាវ៉ង់នេះផងដែរ Chechen គឺបានបដិសេធនឹងធ្វើកំណត់ត្រានេះ ដោយសារគេជក់មើលគំនូរជីវចល តែទោះជាយ៉ាណា Chechen នឹងត្រូវបំបែកកំណត់ត្រានេះនៅអាទិត្យក្រោយ។

    លោក Ramzan Kadyrov បាននិយាយថា៖​ «ឱ្យប៉ារបស់ Chechen ប្រើឡាននេះ ដើម្បីដឹកគេដើរលេងចុះ ព្រោះគេសក្ដិសមនឹងជិះរថយន្ត Mercedes ពណ៌សនេះ» ។ កុមារា Chechen Schwarzenegger នឹងត្រូវធ្វើការអាវ៉ង់នេះម្តងទៀតនាអាទិត្យក្រោយដើម្បីកត់ចូលសៀវភៅកំណត់ត្រារុស្សី (Russian Book of Records) ដោយកំណត់ត្រានាពេលបច្ចុប្បន្នត្រូវជាកម្មសិទ្ធិរបស់ក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់មកពី Eliza ក្នុងសាធារណរដ្ឋ Kalmykia ដែលបានអាវ៉ង់ចំនួន ៤,០៥០ ក្នុងឆ្នាំ ២០១៥។ យ៉ាណាមិញកុមារា Chechen បានប្រាប់ថាគេអាចធ្វើបានលើសពី ៥,០០០ដងទៀតផង៕

    អត្ថបទ៖ លីដា
    ប្រភព៖ themoscowtimes

    Share This Post: