កីឡា

James Rodriguez អាចនឹងចាកចេញពី Bayern Munich ទៅកាន់លីគកំពូល Premier League នៅក្នុងពេលបញ្ចប់រដូវកាលនេះ

BY
Khmernote Media
November 17, 2018

ខ្សែបម្រើប្រយុទ្ធ James Rodriguez អាចនឹងត្រៀមខ្លួនចាកចេញពីទឹកដីអាឡឺម៉ង់មកកាន់លីគកំពូល Premier League ក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

ខ្សែបម្រើប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះបានចំណាយពេល 2 រដូវកាលជាមួយនឹងក្លឹប Bayern Munich បន្ទាប់ពីខ្សែបម្រើប្រយុទ្ធរូបនេះត្រូវបានក្លឹប Bayern Munich ខ្ចីជើងពីក្លឹបអធិរាជសរ Real Madrid។ ក្រោយពេលស្នាក់នៅជាមួយនឹង Bayern Munich អស់ 2 រដូវកាលរួចមើល ខ្សែបម្រើប្រយុទ្ធ James Rodriguez ត្រូវបានគេរាយការណ៍ថាអាចនឹងត្រូវបានក្លឹប Bayern Munich ចុះហត្ថលេខាទិញកីឡាកររូបនេះផ្ដាច់ពី Real Madrid ប៉ុន្ដែកាលពីពេលថ្មីៗនេះ Bayern Munich បានលើកឡើងថាពួកគេទំនងជាមិនចុះហត្ថលេខាយល់ព្រមទិញ James ផ្ដាច់ពីក្លឹបអធិរាជសរ Real Madrid ទេ។

ក្លឹបអធិរាជសរ Real Madrid បានដាក់តម្លៃខ្លួនខ្សែបម្រើប្រយុទ្ធរូបនេះនៅក្នុងតម្លៃផ្ទេរ 38លានអឺរ៉ូ ប្រសិនបើក្លឹប Bayern Munich ឫក៏មានក្លឹបណាផ្សេងចង់បាន James Rodriguez ក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ។ ការសម្រេចចិត្តរបស់ Bayern Munich ក្នុងការមិនចុះហត្ថលេខាទិញ James Rodriguez ផ្ដាច់ពី Real Madrid នេះបានកើតឡើងក្រោយពេល James មានការចាប់ផ្ដើមពុំសូវល្អនៅក្នុងរដូវកាលថ្មីនេះ ជាពិសេសពេលនេះរូបគេកំពុងមានរបួសជង្គង់ទៀតផង។

James Rodriguez អាចនឹងត្រៀមខ្លួនចាកចេញពីក្លឹប Bayern Munich នៅក្នុងពេលបញ្ចប់រដូវកាលនេះ ហើយខ្សែបម្រើប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះលើកឡើងថាគោលដៅបន្ទាប់របស់គេគឺលីគកំពូល Premier League។

បុត្រ

ប្រភព៖ Mirror

Share This Post: