កំពូលអ្នកជួលផ្ទះ ៧ឆ្នាំសន្សំគំនរសំរាមពេញផ្ទះ លក់របស់ទ្រព្យម្ចាស់ផ្ទះខ្ទេចគ្មានសល់ ហើយជំពាក់ថ្លៃជួល ម្ចាស់ប្តឹងតុលាការរយៈពេល ៤ឆ្នាំ ទំរាំតែព្រមចេញ
- BY
- autoadmin
- April 20, 2022
ថៃ៖ កាលពីថ្ងៃទី១៦ មេសា ឆ្នាំ២០២២ កន្លងទៅ តាមប្រភពព័ត៌មាននៅប្រទេសថៃបានអោយដឹងថា មានរឿងរ៉ាវរបស់ម្ចាស់ផ្ទះជួល ស្ថិតនៅស្រុក ផូថារ៉ាម ខេត្ត រ៉ាតបុរី ត្រូវបានអ្នកជួលលួចរត់ចេញពីផ្ទះ ថែមទាំងជំពាក់ថ្លៃជួលផ្ទះជាង ៣ពាន់ដុល្លារ រួមទាំងបានបន្សល់ទុក គំនរសំរាមដ៏ធំពេញបន្ទប់អោយថែមទៀតផង។

ក្រោយពីម្ចាស់ផ្ទះជួលជួបរឿងហួសចិត្តបែបនេះ ក៏បានធ្វើការផុសរៀបរាប់លើបណ្តាណសង្គមហ្វេសប៊ុក ដើម្បីជាការចែករំលែក និងដាស់តឿនចំពោះបងប្អូនដែលមានផ្ទះជួលអោយដឹងថា៖ «ម្ចាស់ផ្ទះជួលត្រូវរងការឈឺចាប់ក្រោយពីឃើញសភាពផ្ទះដែលជាមរតកបន្សល់ទុកពីកុងហើយនិងម៉ា ដោយសង្ឃឹមថា ពេលដាក់ផ្ទះអោយជួលទៅនឹងមានអ្នកជួយមើលថែរក្សាផ្ទះសំបែង ប៉ុន្តែបែរជាទុកអោយមានសភាពចាស់ទ្រុឌទ្រោម ថែមទាំងត្រូវបានផ្តាច់ភ្លើងផ្តាច់ទឹកអស់រយៈពេលជាង ៤ឆ្នាំទៀតផង។»
រឿងរ៉ាវខាងលើត្រូវបានបងប្អូនក្នុងសង្គមហ្វេសប៊ុកធ្វើការស៊ែរចែករំលែកពីផេក ណាក់ ផូថារ៉ាម កាលពីថ្ងៃទី១៥ មេសា ឆ្នាំ២០២២ ដោយហ្វេសប៊ុកដែលជាម្ចាស់ផ្ទាល់មានឈ្មោះថា «Chommanard Lebkhurt» បានផុសសារចែករំលែករឿងក្នុងចិត្តថា «ជូនចំពោះបងប្អូនដែលមានផ្ទះអោយគេជួល នៅពេលបងប្អូនអោយនរណាម្នាក់ជួលផ្ទះត្រូវឆែកមើលប្រវិត្តអ្នកជួលអោយបានច្បាស់លាស់ កិច្ចសន្យាត្រូវតែមាន ត្រូវមានឯកសារអោយគ្រប់ ព្រោះខ្លួនខ្ញុំគឺបានជួបដោយផ្ទាល់ពេលដំបូងៗ ក៏បង់ថ្លៃជួលធម្មតា បន្ទាប់មកទៀតក៏សុំពន្យារថ្ងៃបង់ជារឿយៗ ចុងក្រោយគឺលែងបង់ថ្លៃជួល ថ្លៃភ្លើងក៏មិនបង់ត្រូវបានផ្តាច់ភ្លើង ទើបគាត់សម្រេចចិត្តដាក់ពាក្យបណ្តឹង។ ប៉ុន្តែអ្នកជួលមិនព្រមមកតាមការណាត់ មិនព្រមធ្វើការចរចាជាមួយម្ចាស់ផ្ទះ តុលាការសម្រេចអោយចេញពីផ្ទះជួលក៏មិនព្រមចេញ ទើបក្រុមសមត្ថកិច្ចដែលពាក់ព័ន្ធធ្វើដំណើរមកកាន់ផ្ទះជួលដោយផ្ទាល់ព្រមទាំងនាំយកឯកសារអោយចុះហត្ថលេខាព្រមទទួលកំហុសទើបព្រមចេញ។ ទម្រាំតែចប់រឿងក្តីត្រូវចំណាយពេលដល់ទៅ ២ឆ្នាំ ថែមទាំងចំណាយថ្លៃឯកសារអស់ថវិកាច្រើនទៀតផង ហើយងាកមកមើលសភាពផ្ទះរបស់ខ្លួនបែរជាមានចំងល់ថា តើពួកគេរស់នៅបានដោយរបៀបណា ធ្លាប់ឃើញតែក្នុងព័ត៌មានមិននឹកស្មានដល់ថា ខ្លួនឯងត្រូវជួបក្នុងហេតុការណ៍បែបនេះដែរសោះ»។
យ៉ាងណាមិញអ្នកសារព៏ត៌មានថៃបានទាក់ទងទៅកាន់ម្ចាស់ហ្វេកបុកដែលបានផុសទើបបានដឹងថា ម្ចាស់ផ្ទះភេទស្រី មានឈ្មោះថា នាង ឈុំណាត លេបឃ្រុត អាយុ៤០ឆ្នាំ ជាអ្នកស្រុក ផូថារ៉ាម ខេត្តរ៉ាតបុរី។ ចំណែកអ្នកជួលផ្ទះជាប្តីប្រពន្ធមានគ្នា ២នាក់ ប្តីមានអាយុប្រហែល ៣៨ឆ្នាំ រីឯប្រពន្ធអាយុប្រមាណជា ២៣ឆ្នាំ មុខរបរលក់ដូរឥវ៉ាន់តាមផ្សារណាត់រឺផ្សាររាត្រី និងធ្វើការនៅទីស្នាក់ការផ្នែកបញ្ញើរឥវ៉ាន់នៅក្រុមហ៊ុនមួយក្នុងខេត្ត រ៉ាត់បុរីថែមទៀតផង៕














អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






