ចំនួនអ្នកឆ្លងកូវីដ-១៩ នៅថៃ ចាប់ផ្តើមផ្ទុះឡើងវិញក្នុងខេត្ត-ក្រុងទាំង ១០នេះ បន្ទាប់ពីពិធីបុណ្យសង្រ្កាន្តបានបញ្ចប់
- BY
- autoadmin
- April 21, 2022
ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន khaosod បានឱ្យដឹងថា ចំនួនអ្នកឆ្លងកូវីដនៅប្រទេសថៃបានចាប់ផ្តើមកើនឡើងខ្លាំងឡើងវិញ នៅក្នុងខេត្តចំនួន ១០ ដោយមានអ្នកឆ្លងជាង ៤០០ករណី។ នៅថ្ងៃទី២០ ខែមេសា កន្លងទៅ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ កូវីដ-១៩ បានរាយការណ៍ពីស្ថានភាពនៃការរាតត្បាតប្រចាំថ្ងៃរបស់ជំងឺកូវីដ-១៩ ថា ប្រទេសថៃមានករណីថ្មីចំនួន ២០,៤៥៥ករណី កើនឡើងចំនួន ៤,០៨៤,២៩៩ ការជាសះស្បើយឡើងវិញចំនួន ២៥,៩៣៣, ករណីកើនឡើងចំនួន ៣,៨៦៥,២៩៣។

ជាមួយគ្នានេះ ខេត្ត-ក្រុងទាំង ១០ ដែលមានអ្នកឆ្លងកើនឡើងមានដូចជា៖
១. ក្រុងថេប ៣,៣៣២ ករណី
២. ឈុនបុរី ៨៨៥ ករណី
៣. ខនគែន ៦៩៣ ករណី
៤. សមុទ្យប្រាកាណ ៦៧១ ករណី
៥. សុីសាក់កេត ៦៦១ ករណី
៦. សមុទ្យសាខន ៥៣២ ករណី
៧. បុរីរុំា ៤៩៩ ករណី
៨. ឆាក់ឈើងសៅ ៤៨៤ ករណី
៩. អុបុនរ៉ាចឆាក់ថានី ៤៥៩ ករណី
១០. សាខន ណាខុន ៤៤៩ ករណី
ខេត្ត-ក្រុងទាំង១០ ខាងលើចាប់ផ្តើមស្ទុះឡើងច្រើនជាង៤០០ករណី ហើយអ្នកឆ្លងមានអាយុចាប់ពី ១៣-១០០ឆ្នាំ ភាគច្រើនជាអ្នកមានអាយុច្រើន និងមានជម្ងឺប្រចាំខ្លួន៩៩% «ជាប់ចំណាត់ថ្នាក់៩ ចំនួនអ្នកឆ្លងច្រើនជាងគេនៅលើពិភពលោក»
ចំណែកខេត្តដែលមានចំនួនអ្នកឆ្លងលើស៤០០ករណីមាន៣ទៀតដូចជា៖
១. ណាខនសុីថាំម៉ារ៉ាត ៤៣៥ ករណី
២. រ៉យអេត ៤១៦ ករណី
៣. ណងខាយ ៤១៤ ករណី ៕

អត្ថបទ៖ Bee
ប្រភព៖ khaosod
- Share This Post:






