អន្តរជាតិ

ពូកែមែន! ធ្វើការឱ្យគេសុខៗបែកគំនិតលក់នំច្នៃបែបថ្មី មួយថ្ងៃលក់បានមិនក្រោមមួយពាន់ប្រអប់ឡើយ ទោះកូវីដវាយលុកក៏នៅតែលក់ដាច់

BY
autoadmin
April 21, 2022

ថៃ៖ អ្នកនាង អម យុផាផនមីកុដផាន់ វ័យ៤០ឆ្នាំ បច្ចុប្បន្នជាម្ចាស់ហាងនំ Ba Bin Gus-To( បាបិនកាសតូ) ដែលកំពុងទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងទាំងក្នុង និងក្រៅសង្គមអនឡាញ។ អ្នកនាង អម បានរៀបរាប់ថា ៖

«ពីដំបូងអ្នកនាងធ្វើការជាបុគ្គលិកក្រុមហ៊ុន ហើយក៏ជាមេផ្ទះធម្មតាៗ ពេលនោះដែរនាងធ្លាប់ធ្វើនំ babin (បាបិន) លក់កាលពីជាង ១០ឆ្នាំមុន ប៉ុន្តែអ្នកនាងក៏មិនមែនជាអ្នកជំនាញធ្វើនំប៉ុន្មានទេទើបនាងឈប់លក់ទៅ។ ក្នុងអំឡុងពេលដែលអ្នកនាងបានត្រឡប់ទៅឯខេត្តខនគែន អ្នកនាងបានទទួលដំណឹងថា មានគេធ្វើស្តង់ជាប់ផ្លូវដើរ បើកអោយជួលលក់ ប៉ុន្តែម្ចាស់គម្រោងគេមានច្បាប់ម្យ៉ាង គឺមិនអោយលក់របស់ញ៉ាំ រឺទំនិញដូចគ្នា រឺជាន់គ្នាឡើយ ហើយពេលនោះចំពេលដែលអ្នកនាងបានលឺគេថា មានគេជួលតូបសម្រាប់លក់នំបាបិន រសជាតិដើមនេះបាត់ទៅហើយ ទើបអ្នកនាងបែរទៅរៀនធ្វើនំបាបិន ដោយការទិញរូបមន្ត ហើយអភិវឌ្ឍន៍ច្នៃប្រឌិតបន្ថែម រហូតបង្កើតបានជា នំបាបិនដូងក្រអូបកាសតូ »។

អ្នកនាងអមបានបន្តទៀតថា «ក្រោយពីបានភ្លក់រសជាតិនំដែលរូបនាងធ្វើហើយ នាងលាន់មាត់ថា ឆ្ងាញ់ម្យ៉ាងដែរតើ! ទើបនាងសាកល្បងត្រលប់ទៅទាក់ទងស្តង់លក់ជាថ្មីម្តងទៀត ដោយនាងសម្រេចលក់តែរៀងរាល់ថ្ងៃសៅរ៍ ដោយសារតែពេលនោះនាងត្រូវធ្វើការផង។ ការលក់នំបាបិនរបស់នាងគឺដំណើរល្អណាស់ ប៉ុន្តែក្រោយពីលក់បានជាង ១ឆ្នាំ ក៏ត្រូវបានផ្អាកលក់ដោយសារតែវត្ថុធាតុដើមដូចជា ដូងក្រអូបពិបាករក ហើយកាលនោះគឺដាច់ស្តុកលើទីផ្សារទាំងអស់។

ចៃដន្យពេលមួយដែលស្វាមីរបស់នាងត្រូវផ្លាស់ការងារទៅធ្វើនៅខេត្តណងខាយ នាងក៏បានផ្លាស់ទៅនៅជាមួយរួចលក់សាច់ជ្រូកអាំង លក់នំពាំងបារំាង លក់បាន៥ឆ្នាំ ប្តីរបស់នាងក៏ត្រូវបានផ្លាស់កន្លែងធ្វើការឯទីក្រុងវិញ ដែលលើកនេះគឺអ្នកនាងយកកូនមកដែរ។ អ្នកនាងបានគិតក្នុងចិត្តថា អោយនៅផ្ទះចិញ្ចឹមតែកូនដូចមិនកើតទេ ណាមួយនៅទីនេះសំបូរដូងក្រអូបដែរ ទើបនាងសម្រេចចិត្តបើកហាងលក់នំបាបិនដូងខ្ចីកាសតូម្តងទៀត ដោយលើកនេះគឺនាងដាក់ចិត្តធ្វើច្បាស់លាស់ ដោយការរចនានំលក់ គឺប្រើចង្រ្កាន៤ នំគឺមានរូបរាងមូលដូចនំគ្រក់ លុះថ្ងៃមួយមានក្រុមអ្នកថត ​Vlog បានមកថតនំអ្នកនាងក៏ដូចជាណែនាំហាងនំបាបិនរបស់អ្នកនាងដល់មិត្តៗក្នុងសង្គមអនឡាញ ទើបបណ្តាលអោយត្រូវថែមចង្ក្រានក៏ដូចជាចំនួនអ្នកធ្វើគឺនៅតែធ្វើមិនទាន់។

អ្នកនាងអមបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បើគិតទាំងការកម្ម៉ង់អនឡាញ ការកក់នំមុន ក៏ដូចជាចូលមកទិញនៅហាងផ្ទាល់ក្នុងមួយថ្ងៃអ្នកនាងលក់បានមិនក្រោម ១,០០០ប្រអប់នោះទេ ទើបបណ្តាលអោយមានកំណែទម្រង់នំពីរូបរាងមូលមកជាសំប៉ែតវិញដើម្បីងាយស្រួលចំអិនបានទាន់ចិត្តអតិថិជន ចំណែករដូវកាលកូវិដនេះវិញ អ្នកនាងពុំបានទទួលផលប៉ះពាល់អ្វីឡើយ គឺមានតែទទួលបានចំនួនការកម្ម៉ង់តាមគេហដ្ឋានកើនឡើងទៀតផង»។

ជាចុងក្រោយអ្នកនាង អម បានប្រាប់ពីគន្លឹះដែលធ្វើអោយអ្នកនាងលក់ដាច់នោះគឺ អនាម័យ មិនរិះថាំគ្រឿង មិនលក់ថ្លៃពេក សេវាកម្មល្អ ទើបបានជាភ្ញៀវស្រឡាញ់និងពេញចិត្តក្នុងការទិញនំបាក់បិនកាសតូ។ អ្នកនាងបានបន្ថែមទៀតថា នាងចង់បើកលក់ជាហ្វេ្រនឆាយដែរ ប៉ុន្តែសុំពេលគិតមើលបន្តទៀតសិន ព្រោះនាងខ្លាចជួបហេតុការណ៍ដូចកាលពីមុន គឺខ្វះដូងក្រអូបសម្រាប់ផ្គត់ផ្គង់ ទើបនាងសុំសាកល្បងលក់ម្នាក់ឯងសិន៕

អត្ថបទ៖ Bee
ប្រភព៖ sentangsedtee

Share This Post: