អន្តរជាតិ

ថៃ៖ លាឈប់ពីការងារងាកមកបន្តរបរពីអ្នកម្តាយរហូតក្លាយជាថៅកែស្រីនំបុ័ងអប់ដ៏ល្បីលក់នាំចេញក្រៅស្រុករាប់ម៉ឺនកញ្ចប់រៀងរាល់ខែ

BY
autoadmin
April 23, 2022

ថៃ៖ យោងតាមការចុះផ្សាយលើសារព័ត៌មានថៃ sentangsedtee បានអោយដឹងថា ម្ចាស់ហាងនំបុ័ងអប់ដ៏ល្បីម៉ាក PUN BUN មានឈ្មោះថា កញ្ញា Mei-Taksaporn វ័យ២៨ឆ្នាំ នាងបានរៀបរាប់ថា «កាលពីដំបូងឡើយ អ្នកម៉ាក់របស់នាងចូលចិត្តធ្វើនំនេះអោយញាំ ហើយថែមទាំងខ្ចប់ផ្ញើអាណាព្យាបាលរបស់មិត្តរួមថ្នាក់រហូតគេនាំគ្នាឆ្ងាញ់ជាប់មាត់ ចង់សុំទិញដោយសារតែក្រែងចិត្តទើបសំណូមពរអោយអ្នកម៉ាក់ធ្វើលក់ ទើបបានជា Mey បានជួយអ្នកម៉ាក់ធ្វើនំបុ័ងជារឿយៗរហូតអស់រយៈពេលជាង២០ឆ្នាំ ដោយការលក់នាពេលនោះគឺ អ្នកម៉ាក់បានបោះអោយតាមបណ្តាហាងកាហ្វេ ហាងលក់នំផ្សេងៗផងដែរ»

លុះក្រោយមកអ្នកម៉ាក់កើតមហារីកដំណាក់កាលចុងក្រោយ នាងក៏បានបន្តមុខរបរនំបុ័ងអប់នេះពីអ្នកម្តាយ ដោយសារតែអ្នកម្តាយធ្លាប់ប្រាប់ថា ចង់នាំចេញនំបុ័ងអប់នេះទៅក្រៅប្រទេស ទើបនាងតស៊ូរិះរកមធ្យោបាយច្នៃរូបមន្តដើមអោយកាន់តែទាក់ទាញ និងត្រូវតាមស្តង់ដារ ថែមទាំងបានបង្កើត Brand ថ្មី ដោយដាក់ឈ្មោះនំបុ័ងអប់នេះថា «PUN BUN» ជាប្រភេទនំបុ័ងអប់រសជាតិឈ្ងុយឆ្ងាញ់មានច្រើនរសជាតិអោយជ្រើសរើស ក៏ដូចជា អោយអ្នកដ៏ទៃទៀតបានសាកភ្លក់រសជាតិ ដោយការចុះលក់តាមស្តង់នានារាល់ពេលដែលមានកម្មវិធីលក់តាមស្តង់ រហូតដល់មានអ្នកស្គាល់និងពេញចិត្តរសជាតិនៃនំបុ័ងអប់នេះ រហូតដល់មានថ្ងៃមួយមានភ្ញៀវបរទេសម្នាក់បានទាក់ទងមកនាងផ្ទាល់ គឺចង់នាំយកនំបុ័ងអប់នេះទៅលក់នៅឯប្រទេសគាត់ផ្តាច់តែម្តង ដោយបច្ចុប្បន្នបាននាំចេញទៅកាន់ប្រទេសជាច្រើនដូចជា កូរ៉េ ហុងកុង និងជប៉ុន។ ចំពោះចំនួននៃការនាំចេញទៅក្រៅស្រុកវិញ ជាង១០មុឺនកញ្ចប់ក្នុង១ខែ រីឯក្នុងស្រុកគឺជាង៥មុឺនកញ្ចប់ក្នុងមួយខែផងដែរ៕

អត្ថបទ៖ Bee

ប្រភព៖ sentangsedtee

Share This Post: