អន្តរជាតិ

កូនកំលោះក្រមុំវៀតណាមមួយគូហួសចិត្តយ៉ាងខ្លាំង ក្រោយភ្ញៀវដែលចូលរួមអាពាហ៍ពិពាហ៍របស់ខ្លួនក្លាយទៅជាចោរទៅវិញ

BY
autoadmin
April 23, 2022

វៀតណាម៖ សម្រាប់មនុស្សគ្រប់រូបតែងប្រាថ្នាចង់រៀបពិធីអាពាហ៍ពិពាហ៍ដែលជាកម្មវិធីសំខាន់បំផុតក្នុងឆាកជីវិត តែងរំពឹងចង់អោយកម្មវិធីរបស់ខ្លួនប្រព្រឹត្តទៅដោយរលូន ប៉ុន្តែចំពោះកូនកំលោះកូមក្រមុំជនជាតិវៀតណាមមួយគូនេះវិញបែរជាត្រូវជួបរឿងហួសចិត្ត ដោយភ្ញៀវដែលខ្លួនបានអញ្ជើញមកចូលរួមក្លាយជាចោរទៅវិញ។

យោងតាមប្រភពព័ត៌មាន khaosod ដែលបានចុះផ្សាយកាលពីថ្ងៃទី១៧ ខែមសា បានឱ្យដឹងថា មានភ្ញៀវម្នាក់បានចូលរួមពិធីមង្គលការមួយ និងបានលួចយកលុយចំណងដៃទៅបាត់។ ហេតុការនេះបានកើតឡើងនៅខេត្ត ខេត្តប៉ាក់សាង ស្ថិតនៅភូមិភាគខាងជើងនៃប្រទេសវៀតណាម។

សារព័ត៌មានដដែលបានឱ្យដឹងថា ក្រុមគ្រួសាររបស់កូនកំលោះក្រមុំបានសង្កេតឃើញថា ភ្ញៀវម្នាក់នោះបានលួចចំណងដៃរួចក៏តាមចាប់យកមកវិញ ហើយមិនយូរប៉ុន្មានខាងក្រុមគ្រួសារក៏ចាប់បាន ដោយបុរសជាអ្នកលួចអាយុ ៣៤ឆ្នាំ ចំណែកលុយចំណងដៃដែលលួចទៅមានច្រើនជាង៤២សន្លឹក ចំនួនប្រមាណជា ២៤.៣លានដុង(ប្រមាណជាង១មុឺនដុល្លា)។

យ៉ាងណាមិញ ក្រោយពីបានថតវីដេអូឆែកខ្លួនបុរសខាងលើទុកជាភស្តុតាងរួចហើយ ខាងក្រុមគ្រួសារក៏បានទាក់ទងទៅកាន់ប៉ូលីសអោយចុះមកចាប់ខ្លួននិងដំណើរការទៅតាមផ្លូវច្បាប់ភ្លាមៗ៕

អត្ថបទ៖ Bee
ប្រភព៖ khaosod

Share This Post: