អន្តរជាតិ

គំនិតល្អមែន! បុរសជនជាតិថៃមួយរូបច្នៃឡានក្រុងចេញជាហាងកាហ្វេយ៉ាងប្លែក ទទួលបានការគាំទ្រខ្លាំង

BY
autoadmin
April 23, 2022

ថៃ៖ លោក អាំនួយ នុយកៀត អាយុ៥២ឆ្នាំ ស្ថិតនៅសង្កាត់ណាផ្លាក់ ទីរួមខេត្តត្រាំង ប្រទេសថៃ បានបង្កើតគំនិតច្នៃប្រឌិតថ្មី ដោយយកឡានក្រុងមកកែច្នៃ ដេគ័របន្ថែម បើកជាហាងកាហ្វេបែប Classic មានឈ្មោះថា “Coffee Bus @Trang” ព្រមជាមួយនឹងការរៀបចំតុកៅអីបែប សប្បាយៗងាយៗ ដើម្បីអោយអតិថិជនរបស់ខ្លួនអង្គុយក្រេបភេសជ្ជៈយ៉ាងឆ្ងាញ់ត្រជាក់ចិត្ត ថែមទាំងបានថតរូបផ្តិតយកបរិយាកាសដ៏ល្អថែមទៀតផង។

លោក អាំនួយ បានបញ្ជាក់បានបន្ថែមទៀតថា ពីមុនលោកធ្លាប់ធ្វើការងារច្រើនយ៉ាងដូចជា អ្នកក្រឡុកស្រានៅសណ្ឋាគារ ខេត្តភូកេត អស់រយៈពេលជាច្រើនឆ្នាំ មុននឹងធ្វើដំណើរត្រឡប់មកស្រុកកំណើតដើម្បីធ្វើការ។ ចំនែកឯនៅស្រុកកំណើតវិញ បច្ចុប្បន្នលោកមានតំណែងជា «ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​ឃុំ​ណា​ផ្លាក់» ក៏ដូចជាសាកល្បងបើកភោជនីយដ្ឋានផងដែរ។ ប៉ុន្តែដោយសារតែការរីករាលដាលនៃមេរោគកូវីដ-១៩ ទើបភោជនីយដ្ឋានរបស់លោកត្រូវបានបិទ ហើយលោកបែរជាផុសគំនិតថ្មីដោយការសង្កេតឃើញថា មកបើកហាងកាហ្វេ ខណៈបច្ចុប្បន្នមានហាងកាហ្វេបើកដំណើរការជាច្រើន។

ជាមួយគ្នានេះ ដោយគិតថា «តើត្រូវធ្វើបែបណាដើម្បីទាក់ទាញអតិថិនជន អោយពេលបានឃើញហើយចង់ចូលមក check in រឺថតរូបបាន?» លោកក៏សម្រេចចិត្តទិញឡានក្រុងមកពីខេត្តឃររ៉ាត រួចបើកមកខេត្តត្រាំង ដើម្បីកែច្នៃ បាញ់ពណ៌ ដេគ័របន្ថែម រួមទាំងទិញអីវ៉ាន់ដាក់ហាងបន្ថែម បើគិតជាដើមទុនដែលលោកបានចំណាយទាំងអស់គឺ ជាង១មុឺនដុល្លា ដោយការតុបតែងសម្រាប់ផឹកកាហ្វេខាងក្នុងមាន តុ៦ឈុត និងខាងក្រៅ ៤-៥ឈុតផងដែរ៕

អត្ថបទ៖ Bee
ប្រភព៖ khaosod

Share This Post: