កម្មការិនីរោងចក្រថៃម្នាក់ បោះបង់ការងារមកបើកហាងកាហ្វេ និងនំបុ័ងនៅមុខផ្ទះ ជោគជ័យខ្លាំង ត្រឹម ១ឆ្នាំបង្កើតហ្រ្វេនឆាយលក់ឆ្លងខេត្ត
- BY
- autoadmin
- April 27, 2022
ថៃ៖ អតីតកម្មការិនីរោងចក្រមានឈ្មោះថា Beam Nutthai វ័យ ២៥ឆ្នាំ មកពីខេត្ត ណាក់ខន ផាក់នំ ជាម្ចាស់យីហោហាងកាហ្វេតូចៗ ដែលនាងបានបើកជាមួយមិត្តប្រុស ដែលបានជួយគ្នាសន្សំលុយបើកហាងនេះមកដោយខ្លួនឯង។ អ្នកនាង Beam បានរៀបរាប់ថា៖ ហាងកាហ្វេរបស់នាងមានឈ្មោះថា « Yek BarngBarng » ហើយទម្រាំតែបានបើកហាងបានប៉ុណ្ណេះ នាងហើយនឹងមិត្តប្រុសនឿយហត់ខ្លាំងណាស់។ អ្នកទាំងពីរធ្លាប់ធ្វើការនៅរោងចក្រមួយកន្លែងក្នុងទីក្រុងបាងកកជាមួយគ្នា ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ រាលដាលធ្ងន់ បានបណ្តាលអោយការងារនៅរោងចក្រមានផលប៉ះពាល់ ទើបអ្នកទាំងពីរសម្រេចចិត្តពិភាក្សាគ្នា ចង់ត្រឡប់ទៅបើកហាងនៅឯស្រុកវិញ។

អ្នកនាង Beam បានបន្តថាទៀតថា៖ ដោយបានសង្កេតឃើញនៅទីក្រុងផ្ទាល់ក៏ដូចជានៅបណ្តាញសង្គមអនឡាញនំបុ័ងអាំងប័រស្រស់កំពុងតែមានប្រជាប្រិយភាព ណាមួយនៅស្រុករបស់នាងមិនទាន់មានអ្នកលក់ទេ ទើបនាងទៅរៀនធ្វើ រួចទៅបើកហាងនៅមុខផ្ទះឯស្រុកកំណើត ដោយមានមិត្តប្រុសជួយរៀបចំទុកដាក់។ ក្រោយមកក៏បែកគំនិតចង់លក់ទឹកបន្ថែមដើម្បីបង្កើនចំណូល ក៏រៀនមើលតាមយូរធូបបំបែករូបមន្តថែម ទើបចេញជាភេសជ្ជៈក្រឡុក កាហ្វេ និងនំបុ័ងអាំងចេញមក រួចអ្នកទាំងពីរក៏ចាប់ដៃគ្នាចេញលក់តាមបណ្តាផ្សារណាត់ រឺផ្សារាត្រីនានាបន្ថែម រហូតទទួលបានជោគជ័យ។
ជាមួយគ្នានេះក្រោយពេលអាជីវកម្មដំណើរការល្អ ឳពុករបស់អ្នកនាង Beam បានណែនាំបន្ថែមអោយទៅសិក្សាបន្ថែមអំពីលក្ខខណ្ឌនានាដើម្បីបើកលក់ជាកញ្ចប់ហ្វេ្រនឆាយ ដោយបច្ចុប្បន្នបានលក់ហ្វ្រេនឆាយចំនួន ២ខេត្តគឺ ខេត្ត ណាខនសាវ៉ាន់ និងឧដនថានី៕








អត្ថបទ៖ Bee
ប្រភព៖ sentangsedtee
- Share This Post:






