អន្តរជាតិ

ឃើញខោអាវសង្សារច្រើនពេក បុរសថៃម្នាក់លួចខោអាវនាងផុសដាក់លក់ មានអីល្បីលក់ដាច់ពេញសង្គមអនឡាញ រហូតកើតបានរបរស៊ីមួយ

BY
autoadmin
April 25, 2022

ថៃ៖ តាមប្រភពព័ត៌មានមួយដែលបានចេញផ្សាយកាលពីថ្ងៃទី២២ ខែមេសា បានអោយដឹងថា បុរសម្នាក់ជោគជ័យលើវិស័យលក់សំលៀកបំពាក់មួយទឹកយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយសារយកខោអាវរបស់មិត្តស្រីរបស់ខ្លួនមកលក់ដោយមិនប្រាប់នាង។ លោក Pathanan Limchan ជាម្ចាស់ផេកលក់សម្លៀកបំពាក់អនឡាញមួយដែលកំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងសង្គមអនឡាញ បានធ្វើឱ្យមិត្តស្រីរបស់ខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបលោក បានយកសម្លៀកបំពាក់របស់មិត្តស្រីមកផុសលក់ដោយមិនប្រាប់នាងសូម្បី ១ម៉ាត់។

លោក Pathanan បានរៀបរាប់ឱ្យដឹងថា៖​ «លោកបានចាប់ផ្ដើមដាក់លក់សម្លៀកបំពាក់របស់មិត្តស្រីខ្លួន នៅពេលដែលលោកទើបតែបញ្ចប់ការសិក្សា។ កាលនោះលោកមិនទាន់មានការងារធ្វើទេ ហើយដោយហេតុចង់រកចំណូល និងសង្កេតឃើញខោអាវរបស់មិត្តស្រីមានច្រើនពេក មិនមានកន្លែងទុក ទើបចង់យកមកផុសលក់ ១-២ប៉ុណ្ណោះ។ លោកបានបង្កើតផេករៀបរាប់អំពីសម្លៀកបំពាក់នីមួយៗ ដោយលោកមិនបានដឹងឡើយថា សម្លៀកបំពាក់មានតម្លៃដើមប៉ុន្មាន ហើយវាជាសម្លៀកបំពាក់ម៉ាកល្បីរឺអត់ទេ ដោយលោកគ្រាន់តែប៉ាន់ស្មានតម្លៃដាក់លក់ដោយខ្លួនឯង។

លោក Pathanan បានបន្តទៀតថា «លោកបានចាប់ផ្តើមផុសលក់កាលពីដើមឆ្នាំ ទាំងដែលមិត្តស្រីលោកមិនបានដឹងឡើយ ប៉ុន្តែក្រោយមកទៀតប្រហែលជាមិត្តស្រីនាងបានដឹងហើយ ព្រោះហាងទទួលបានការគាំទ្រខ្លាំង។ ពេលនោះដែរនាងបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះសម្លៀកបំពាក់ខ្លះនាងមិនធ្លាប់បានពាក់ម្តងណាឡើយ នៅទាំងស្លាកតែម្តង ប៉ុន្តែទោះជាយ៉ាងណានាងមិនបានខឹងនិងលោកឡើយ ព្រោះលុយដែលបានពីការលក់លោកបានផ្តល់អោយនាងក៏ដូចជាទិញសម្លៀកបំពាក់ថ្មីអោយជារឿយៗ ហើយលោកនៅតែបន្តលក់សម្លៀកបំពាក់ដែលមិនបានប្រើទៀត។

ចំពោះនាថ្ងៃអនាគតលោកមិនទាន់បានសម្រេចនៅឡើយទេថា គួរតែយកសម្លៀកបំពាក់ថ្មីមកលក់ រឺក៏យកសម្លៀកបំពាក់ជជុះមកលក់វិញ»។ ជាចុងក្រោយលោក Pathanan បានផ្តាំផ្ញើដល់បងប្អូនប្រិយមិត្តថា៖ « ប្រសិនបើបងប្អូនកំពុងតែស្វែងរកចំណូល អោយសម្លឹងមើលនៅអ្វីដែលនៅជុំវិញខ្លួន ដូចជាការលក់សម្លៀកបំពាក់គួរតែសាកល្បងពីតិចតួច រឺ ពីតូចៗទៅថាអាចលក់បានរឺក៏អត់»៕

អត្ថបទ៖ Bee
ប្រភព៖ khaosod

Share This Post: