ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យន្តហោះអាកាសចរណ៍សិង្ហបុរីបង្ខំចិត្តត្រឡប់ក្រោយវិញដោយសារបញ្ហាបច្ចេកទេសក្រោយហោះហើរបានប្រហែល២ម៉ោង

    BY autoadmin November 19, 2018
    យន្តហោះអាកាសចរណ៍សិង្ហបុរីបង្ខំចិត្តត្រឡប់ក្រោយវិញដោយសារបញ្ហាបច្ចេកទេសក្រោយហោះហើរបានប្រហែល២ម៉ោង

    សិង្ហបុរី៖​ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) ដែលបំរុងនឹងធ្វើដំណើរទៅទីក្រុងប៉ារីសត្រូវបង្ខំចិត្តត្រលប់មកវិញដោយសារតែបាត់បង់សម្ពាធក្នុងយន្ដហោះបន្ទាប់ពីចាកចេញពីអាកាសយានដ្ឋាន Changi មិនទាន់បានប៉ុន្មាននោះ។​ ជើងហោះហើរ SQ336 បានចាកចេញពីប្រទេសសឹង្ហបុរីនៅម៉ោង ១២និង៤៦នាទីព្រឹកថ្ងៃច័ន្ទទី១៩ ខែវិច្ឆិកាហើយដើមឡើយគ្រោងនឹងទៅដល់រដ្ឋធានីបារាំងនៅម៉ោង៧និង១៥នាទីព្រឹកម៉ោងនៅប៉ារីស (ម៉ោង ២និង១៥នាទីរសៀលនៅប្រទេសសិង្ហបុរី) ។

    យោងតាមគេហទំព័រតាមដានការហោះហើរ Flightradar24 បានឱ្យដឹងថាយន្តហោះនេះបានហោះឡើងដល់កម្ពស់២៤,000ហ្វីតពីដីនៅប្រហែល១៥នាទី បន្ទាប់ពីការហោះហើរ​ដំបូង។ យន្តហោះនេះបានធ្វើដំណើរមកដល់ម៉ាឡេស៊ីមុនពេលដែលវាត្រឡប់ទៅសិង្ហបុរី តែក្រោយមកយន្តហោះនេះបានហោះហើរត្រឹម​កម្ពស់៦,០០០ហ្វីតពីដីតែប៉ុណ្ណោះពេលដែលត្រឡប់មកសិង្ហបុរីវិញ។ របាំងអុកស៊ីសែនត្រូវបានគេដាក់ពង្រាយ «ជាការប្រុងប្រយ័ត្ន» អំឡុងពេលហោះហើរត្រឡប់មកវិញនេះ ហើយជើងហោះហើរនេះបានចុះចតនៅព្រលានយាន Changi វិញនៅម៉ោងប្រហែល២និង៣០នាទីព្រឹក។

    បន្ទាប់ពីមានការផ្លាស់ប្តូរជើងហោះហើរម្តងទៀតរួចមក យន្តហោះត្រូវបានធ្វើដំណើរជាថ្មីនៅម៉ោង៦ព្រឹក និងត្រូវបានគេរំពឹងថានឹងចុះចតនៅទីក្រុងប៉ារីសនៅម៉ោង ១២និង១៧នាទីរសៀល (ម៉ោងនៅប៉ារីស) ប្រហែលជា៥ម៉ោងយឺតជាងម៉ោងគ្រោងទុកដំបូង។ យ៉ាងណាមិញគ្មានអ្នកដំណើរឬសមាជិកនាវិកណាមួយបានរងរបួសនោះទេ ហើយយន្តហោះនេះត្រូវបានគេឱ្យដឹងថាមានអ្នកដំណើរ២៣៤នាក់ រួមទាំងទារកម្នាក់ និងសមាជិកនាវិក១៧នាក់។


    ប្រភព៖ channelnewsasia

    Share This Post: