រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក ទៅជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy
- BY
- autoadmin
- April 25, 2022
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ត្រូវបានគេរាយការណ៍ថា បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅក្នុងទីក្រុងកៀវ។ ទីប្រឹក្សារបស់លោក លោក Volodymyr Zelenskyy គឺលោក Oleksiy Arestovych បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅលើទូរទស្សន៍អ៊ុយក្រែន កាលពីល្ងាចថ្ងៃអាទិត្យថា កិច្ចពិភាក្សាកំពុងដំណើរការនៅពេលនេះ។

វាជាដំណើរទស្សនកិច្ចលើកដំបូងរបស់ពួកគេទៅកាន់រដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសនេះ ដែលបានបានចាប់ផ្តើមកាលពី ២ ខែមុន។ នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងមុននេះ លោក Zelenskyy បាននិយាយថា លោកនឹងពិភាក្សាជាមួយលោក Blinken និងលោក Austin ក៏ដូចជាជំនួយយោធារបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន និងបញ្ហាផ្សេងៗទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






